រដ្ឋាភិបាល​នឹង​ពិចារណា​ឲ្យ​ការលេង​ល្បែង​ក្លាយជា​ស្របច្បាប់​សម្រាប់​ពលរដ្ឋ​កម្ពុជា​នៅពេល​ខាងមុខ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2014 ក+ ក-

ភ្នំពេញៈ ខណៈ​ប្រទេស​វៀតណាម​កំពុង​សម្លឹង​វិនិយោគ​លើ​ឧស្សាហកម្មល្បែង រដ្ឋាភិបាល​កម្ពុជា​ក៏​មិនបាន​ច្រានចោល​ពី​លទ្ធភាព​ឧស្សាហ​កម្មនេះ​ឲ្យ​ស្របច្បាប់​សម្រាប់​ពលរដ្ឋ​កម្ពុជា​ឡើយ​។​

ខណៈ​របាយការណ៍​ពី​ក្រសួង​ហិរញ្ញវត្ថុ​របស់​វៀតណាម​ក្នុងដំណាក់កាល​បញ្ចប់​នៃ​ការដាក់​ជូន​សេចក្ដីព្រាងច្បាប់​ដែល អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​លេងល្បែង​បាន​អ្នកនាំពាក្យ នាយកដ្ឋាន​ល្បែង​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា កាលពី​ម្សិលមិញ​បាន​បញ្ជាក់ថា វិធានការ​ដូចគ្នានេះ​សម្រាប់​កម្ពុជា​មិនទាន់បាន​លើក​មក​និយាយ​នៅឡើយ ទេ​។​

​បុគ្គលិក​កាស៊ីណូ​មួយ​នៅ​បាវិត​ពេល​ចេញពី ធ្វើការ​។ កម្ពុជា​នឹង​ពិចារណា​លើ​ការចូល​លេងល្បែង​របស់​ពលរដ្ឋ​កម្ពុជា​។ ភ្នំពេញ ប៉ុស្តិ៍​
​លោក រស់ ភារ​ម្យ បន្តថា​៖ «​យើង​កំពុង​សិក្សា​អំពី​បញ្ហា​នេះ​។ យើង​មិនអាច​ឆ្លើយថា បាទ ឬទេ នៅឡើយ​ទេ​។ យើង​នឹង​លើកយក​បញ្ហា​នេះ​នៅក្នុង​កិច្ចពិភាក្សា​ជា​សាធារណៈ​»​។​

អ្នកនាំពាក្យ​រូបនេះ​ថ្លែងថា​៖ «​បាទ យើង​បាន​គិតពី​ការធ្វើ​ឲ្យ​ការលេង​ល្បែង​ស្របច្បាប់​ដូច​នៅ​វៀតណាម ដែរ​។ សព្វថ្ងៃ​ល្បែង​ជា​ឧស្សាហកម្ម​ទូទាំង​ពិភពលោក​មិនមែន​គ្រាន់តែ​នៅក្នុង ប្រទេសមួយ ឬ​ពីរ​នោះទេ​។ វា​ជា​ឧស្សាហកម្ម​អន្តរជាតិ​។ ដូច្នេះ​នៅពេលនេះ​យើង​ក៏​ត្រូវតែ​ធ្វើ​ឲ្យ​ឧស្សាហកម្ម​នេះ​មាន​លក្ខណៈ​ជា អន្តរជាតិ​ផងដែរ​។ ប៉ុន្តែ​ដើម្បី​ធ្វើ​ដូច​នោះបាន យើង​ត្រូវតែ​បញ្ចប់​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

ភ្នំពេញ ប៉ុស្ដិ៍ បាន​រាយការណ៍​កាលពី ខែមិថុនា ថា សេចក្ដីព្រាងច្បាប់​របស់​កម្ពុជា​ថ្មី​មួយ​ស្ដីពី​ការលេង​ល្បែង និង​ឧស្សាហកម្ម​កាស៊ីណូ​បច្ចុប្បន្នកំពុង​ព្រាង​ហើយ​អាច​ត្រូវបាន​បញ្ចប់ យ៉ាងយូរ​នៅ​ចុងឆ្នាំ​នេះ​។ សេចក្ដីព្រាងច្បាប់​នេះ​ត្រូវបាន​រំពឹងថា នឹង​ផ្ដល់​អំណាច​ស៊ើបអង្កេត​កាន់តែខ្លាំង​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ការគ្រប់គ្រង​កន្លែង​លេងល្បែង​តាម​អ៊ីនធឺណិត​ខុសច្បាប់​ជាមួយ គ្នា​ផងដែរ​។​

ទន្ទឹមនឹង​នេះដែរ បើ​យោងតាម​របាយការណ៍​ថ្មី​បាន​ពី​សារព័ត៌មាន Bloomberg រដ្ឋាភិបាល​វៀតណាម កំពុង​ផ្លាស់ប្តូរ​យ៉ាង​រហ័ស​ដើម្បី​បង្កើត​បទ​ប្បញ្ញត្តិ​ដូចគ្នា​នឹង​បទ ប្បញ្ញត្តិ​របស់ សិង្ហ​បុរី និង​ម៉ា​កាវ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​លេង ល្បែង​នៅ​បណ្ដា​ប្រទេសជិតខាង​និង​ប្រមូល​ប្រាក់ចំណូល​កាន់តែច្រើន​តាម រយៈ​ការយកពន្ធ​។​

លោក រស់ ភារ​ម្យ បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពី​ម្សិលមិញ​ថា​៖ «​ការ​ផ្តាស់​ប្តូរ​ច្បាប់​របស់​វៀតណាម នឹង​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា យ៉ាងពិត​ប្រាកដ​។ ដូចដែល​អ្នក​អាច​មើលឃើញ​អ៊ីចឹង​តាំងពី ប្រទេស​សិង្ហ​បុរី និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​បានធ្វើ​ដូចគ្នា​រួចមក​។​
​ឧស្សាហកម្ម​នេះ​កំពុង​ត្រូវបាន​អភិវឌ្ឍ​នៅ​កម្ពុជា ជា​យូរ​មកហើយ ហើយ​ដើម្បី​ឲ្យ​កម្ពុជា​ប្រឈម​នឹង​ការប្រកួតប្រជែង​ទៅ​ថ្ងៃមុខ យើង​ត្រូវតែ​ធ្វើ​ច្បាប់​ល្បែង ជាពិសេស​ជាមួយ​តំបន់ និង​អន្តរជាតិ យើង​ត្រូវតែ​ត្រៀម​ឲ្យ​រួច​»​។​

លោក តុ​ក គឹម​សាយ ទីប្រឹក្សា​នៅកាស៊ី​ណូ Titan King នៅ ក្រុង​បាវិត ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​និយាយថា ឧស្សាហកម្ម​ល្បែង​ក្នុងស្រុក​កំពុង​បារម្ភ​ពី​អនាគត​អ្នក​ចូល​លេង​ពី វៀតណាម លោក​បន្តថា​៖ «​គ្រាន់តែ​នៅ​បាវិត មាន​អ្នក​លេងល្បែង​ជនជាតិ​វៀតណាម ពី ៥០០ ទៅ ១ ០០០ នាក់​មកលេង​ជា​រៀងរាល់ថ្ងៃ ប្រសិនបើ​រដ្ឋាភិបាល​គេ​អនុញ្ញាត​ឲ្យ​វិនិយោគិន​វិនិយោគ​ក្នុង​ឧស្សាហកម្ម នេះ នឹងមាន​បញ្ហា​ធំ​ដល់​យើង​»​។​
​លោក​បន្ថែមថា លោក​មិន​បានដឹង​ពី​ការចង់​ធ្វើ​ឲ្យ​ការលេង​ល្បែង​ស្របច្បាប់​សម្រាប់ ពលរដ្ឋ​កម្ពុជា​ឡើយ​៖ «​ទេ នោះ​ពិតជា​មិនត្រូវ​អនុញ្ញាត​ទេ​»​។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្កោលទោស​ចំពោះ​លទ្ធភាព​នៃ​ការធ្វើ​ឲ្យ​វិស័យ​ល្បែង​ស្របច្បាប់ សម្រាប់​ពលរដ្ឋ​កម្ពុជា​ថា វា​នឹង​បង្កើន​ក្តីបារម្ភ​សម្រាប់​ភាពក្រីក្រ​ប្រទេស ហើយ​ផ្តល់​ប្រយោជន៍​សម្រាប់តែ​អ្នកមាន​ប៉ុណ្ណោះ​។​

លោក​បន្តថា​៖ «​វា​មាន​ផលវិបាក​ច្រើន ដូចជា អត្តឃាត កើនឡើង​ភាពក្រីក្រ ដោយសារ​មាន​អ្នកមានអំណាច​មួយ​ក្តាប់​តូច​នឹង​ទទួលបាន​ប្រយោជន៍ ខណៈ​ប្រទេសជាតិ​ទាំងមូល​មិនបាន​អ្វី​សោះ​»​។ លោក​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ពិភាក្សា​ជា​សាធារណៈ​លើ​សេចក្តីព្រាង ច្បាប់​ល្បែង​។​

​លោក​ថ្លែងថា​៖ «​ពួកគេ​មិនគួរ​ធ្វើ​ឲ្យ​ស្របច្បាប់​ទេ តែ​ផ្ទុយទៅវិញ​គួរផ្តោត​ការរកបាន​ចំណូល​របស់​កាស៊ីណូ និង​ការផ្តល់​ចំណូល​ពន្ធ​តិចតួច​វិញ​»៕ ប្រភព៖ខ្មែរប៉ុស្តិ៍​