លោក កឹម សុខា អនុប្រធាន​ទី​១ រដ្ឋសភា មាន​ទីប្រឹក្សា​១៤​រូប និង​ជំនួយការ​ផ្ទាល់​៧​រូប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2014 ក+ ក-

ភ្នំពេញ​៖ សម្ដេច ជា ស៊ីម ប្រមុខរដ្ឋស្ដីទី បានចេញ​លិខិត​តែងតាំងចុះ​ថ្ងៃទី​០៨ ខែ កញ្ញា ឆ្នាំ​២០១៤ តែងតាំង​ទីប្រឹក្សាចំនួន ១៤ រូប និង​ជំនួយការ​ផ្ទាល់៧រូប សម្រាប់​លោក កឹម សុខា អនុប្រធាន​ទី​១ រដ្ឋសភា ក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​។​
​ទីប្រឹក្សា​១៤ រូប និង​ជំនួយការ​ផ្ទាល់ ៧ រូប របស់​អនុប្រធាន​ទី​១ រដ្ឋសភា ដែល​ត្រូវបាន​ប្រមុខរដ្ឋស្តីទី​តែងតាំង​រួមមាន​៖
​ក​- ទីប្រឹក្សា​ផ្ទាល់​៖
១- លោក ស សូ​វាន ឋានៈ​ស្មើ​រដ្ឋមន្ត្រី​
២- លោក ថាច់ សេដ្ឋា ឋានៈ​ស្មើ​រដ្ឋមន្ត្រី​
៣- លោក មុត ចន្ថា ឋានៈ​ស្មើ​រដ្ឋលេខាធិការ ទទួលបន្ទុក ជា​នាយក​ខុទ្ទកាល័យ​
៤- លោកស្រី ប៉ុក ម៉ា​រី​ណា ឋានៈ​ស្មើ​រដ្ឋលេខាធិការ ទទួលបន្ទុក ជា​នាយករង​ខុទ្ទកាល័យ​
៥- លោក គ្រី សុង ឋានៈ​ស្មើ​រដ្ឋលេខាធិការ ទទួលបន្ទុក ជា​នាយករង​ខុទ្ទកាល័យ​
៦- លោក ជុំ សារិទ្ធ ឋានៈ​ស្មើ​រដ្ឋលេខាធិការ​
៧- លោក ឃឹម ឡា​គី ឋានៈ​ស្មើ​រដ្ឋលេខាធិការ​
៨- លោក សាន សាង ឋានៈ​ស្មើ​រដ្ឋលេខាធិការ​
៩- លោក ប្រាក់ សា​វ័​ន្ត ឋានៈ​ស្មើ​រដ្ឋលេខាធិការ​
១០- លោក ហែម ណា​រិ​ទ្ធិ ឋានៈ​ស្មើ​រដ្ឋលេខាធិការ​
១១- លោក ជួង ជូ​ងី ឋានៈ​ស្មើ​រដ្ឋលេខាធិការ​
១២- លោក ចាន់ ចេង ឋានៈ​ស្មើ​រដ្ឋលេខាធិការ​
១៣- លោកស្រី ម៉េង សុភា​រី ឋានៈ​ស្មើ​រដ្ឋលេខាធិការ​
១៤- លោក សួន រី​ដា ឋានៈ​ស្មើ​រដ្ឋលេខាធិការ​
​ខ​- ជំនួយការ​ផ្ទាល់​៖
១- លោក អៀ ចាន់ណា ឋានៈ​ស្មើ​អគ្គនាយក​
២- លោក ចាន់ សិលា ឋានៈ​ស្មើ​អគ្គនាយក​
៣- លោក ស៊ិន បូរាណ ឋានៈ​ស្មើ​អគ្គនាយក​
៤- លោក សៅ វិបុល ឋានៈ​ស្មើ​អគ្គនាយក​
៥- លោក ឈុន ស៊ីថុន ឋានៈ​ស្មើ​អគ្គនាយក​
៦- លោក គឹម យូ​ឃៀង ឋានៈ​ស្មើ​អគ្គនាយក​
៧- លោក លី រី ឋានៈ​ស្មើ​អគ្គនាយក​
​ជាការ​កត់សម្គាល់ ក្នុងចំណោម​ទីប្រឹក្សា និង​ជំនួយការ​របស់លោក​កឹម​សុខា ក្នុងនាម​ជា​អនុប្រធាន​ទី​១ រដ្ឋសភា គឺ​មិនមាន​លោក​បណ្ឌិត​ច្បាប់ សាយ បូរី ដូច​ការផ្សព្វផ្សាយ​កន្ល​ង​មក​នោះទេ​។ មូលហេតុ មិនត្រូវ​បាន​បញ្ជា​ក់ឡើ​យ​។​
​ទោះបីជា​យ៉ាងណា គេ​រង់​ចាំមើល តើ​ការតែងតាំង​បុគ្គល​ទាំងនោះ បំរើ​ប្រ​យោ​ជ​ន៏​សង្គម ឬ ប្រ​យោ​ជ​ន៏​ផ្ចាល់​ខ្លួន​។​

Untitled-1

                                                                                   លោក ថាច់ សេដ្ឋា​

Untitled-1

                                                                            លោក ចាន់ ចេង​

Untitled-1

                                                                                      ​លោក មុត ចន្ថា​

Untitled-9                                                                              ​លោក ជួង ជូ​ងី​