បើក​ការសាងសង់​ផ្លូវជាតិ​លេខ​៥​ចម្ងាយ​៨៥​គ​.​ម ពី​បាត់ដំបង​ទៅ​សិរីសោភ័ណ​តម្លៃ​១៨៥​លាន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 March, 2018 ក+ ក-

​បាត់ដំបង ៖ កំណាត់​ផ្លូវជាតិ​លេខ​៥​ពី​បាត់ដំបង ទៅកាន់​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទា យ​មានជ័យ​ប្រវែង​ជិត​៨៥​គីឡូម៉ែត្រ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​១៨៥​លា ន​ដុល្លារ​ដែលជា​ហិរញ្ញប្បទាន​ពី​ប្រទេស​ជប៉ុន ត្រូវបាន​បើក​ការដ្ឋាន​សាង សង់ ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ច​ន្ទ័​នេះ ក្រោម​អធិបតី​សម្តេច​តេ​ជោ ហ៊ុន សែន នា យក​រដ្ឋមន្ត្រី និង​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា Hidehisa HORINOUCHI ។

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​បាត់ដំបង​-​សិរីសោភ័ណ ដែល​បើក​ការដ្ឋាន​សាងសង់​នេះ​ជា​ប្រភេទ​ផ្លូវ​ចាក់​បេតុង​កៅស៊ូ (AC) កម្រាស់ ១៥​សង់ទីម៉ែត្រ និង​ពង្រីក​ឲ្យ​កាន់តែ​ធំ​ជាង​ពេលបច្ចុប្បន្ន ដែលមាន​ទទឹង​រហូតដល់ ២៣​ម៉ែត្រ មាន​០៤​គន្លង ដោយមាន​សួន​ទ្រូងផ្លូវ​ខណ្ឌ​ចែក​ទិសដៅ​ចរាចរណ៍​នៅ​ចំ​កណ្តាល​។ តាម​គម្រោង​កំណាត់​ផ្លូវ​ខាងលើនេះ នឹងធ្វើ​ការសាងសង់រ​យៈ​ពេល ៣៦​ខែ ដោយ​គ្រោង​បញ្ចប់​នៅ​ខែមីនា ឆ្នាំ​២០២០​។​

​គួរ​កត់សំគាល់ថា ផ្លូវជាតិ​លេខ​៥ គឺជា​ផ្លូវ​យុទ្ធសាស្ត្រ​យ៉ាងសំខាន់​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត​-​អរញ្ញ​ប្រាថេត ព្រំដែន​កម្ពុជា​-​ថៃ ឆ្លងកាត់​ខេត្ត​ចំនួន​០៦ កាត់​តាម​ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ ដែលមាន​សក្តានុពល និង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ និង​ភស្តុភារ​កម្ម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ផ្លូវជាតិ​លេខ​៥ មាន​ភាព​មមាញឹក​ខ្លាំង និង​ជា​ចំណែក​មួយ​នៃ​ផ្លូវ​អាស៊ាន​ហាយវ៉េ​លេខ​១ និង​របៀង​សេដ្ឋកិច្ច​ខាងត្បូង​ដ៏​មាន​សក្តានុពល​របស់​ម​ហា​អនុតំបន់​មេគង្គ GMS ដែល​ត​ភ្ជាប់​គ្នា​រវាង​ទីក្រុង​បាងកក ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ហូជីមិញ​។

​បើតាម លោក ស៊ុន ចាន់ថុល ប្រទេស​ជប៉ុន​បានចាត់ទុក​ផ្លូវជាតិ​លេខ​៥ ជា​ផ្លូវជាតិ​មាន​សក្តានុពល​លេខ​១​របស់​កម្ពុជា​គឺជា​របៀង​សេដ្ឋកិច្ច​កើត​-​លិច​ទី​២ ដ៏​សំខាន់ និង​មានការ​ប្រកួតប្រជែង​ខ្លាំង​សម្រាប់​ពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភា​រកម្ម វិនិយោគ និង​សេដ្ឋកិច្ច នៃ​មហា​អនុតំបន់​មេគង្គ GMS​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ជប៉ុន​ជា​ប្រទេស​ដែល​ផ្តល់​ឥណ​ទា ន​ការប្រាក់​ទាប​បំផុត​សម្រាប់ធ្វើ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត័​នៅ​កម្ពុជា ។ សម្រាប់​គម្រោង​នៃ​ការសាងសង់​ផ្លូវជាតិ​លេខ​៥​គឺ​ប្រទេស​ជប៉ុន​ជា​អ្នកទទួល សាងសង់​ទាំងស្រុង​។ បើតាម​សម្តេច​តេ​ជោ ដំណាក់កាល​ទី​១ ជា​ផ្នែក​ខាងជើង ត្រូវធ្វើ​ការ​សាង សង់​ពី​បាត់ដំបង ទៅដល់​សិរី​សោ​ភណ្ឌ​ដែល​កំពុងបើក​ការដ្ឋាន​នាពេលនេះ ។ សម្រាប់​ដំណាក់កាល​ទី​ពីរ​គឺ​ផ្នែក​ខាងត្បូង គឺ​ពី​ព្រែក​ក្តាម រហូតដល់​ធ្លារ​ម្អម ខេត្តពោធិ៍សាត់ ដែលមាន​ប្រវែង​ង​១១៨​គម រួមជាមួយ​ការសាងសង់ ផ្លូវ​វៀង​ក្រុង​ពោធិ៍សាត់​។ ចំពោះ​កំណាត់​ទី​បី គឺ​ផ្នែក​កណ្តាល​គឺ​ពី​ខេត្តពោធិ៍សាត់ រហូតដល់​ខេត្តបាត់ដំបង និង​ពី​ក្រុង​សិរី​សោ​ភណ្ឌ​រហូតដល់​ក្រុង​ប៉ោយប៉ែត ប៉ុន្តែ គម្រោង​នេះ​នៅ​ទាន់​សម្រេច​នៅឡើយ​ទេ​។ សម្ត​ច​តេ​ជោ បាន​ចាត់ទុកថា ការ ជួយ​សាងសង់​ផ្លូវជាតិ​លេខ​៥​នេះ​ជាការ​ជួយ​ត​ភ្ជាប់​ផ្លូវ​ហាយវ៉េ​អាស៊ាន និង​ជា ចំណុច​យុទ្ធសាស្ត្រ​របស់​កម្ពុ​ជាក​ម្ពុ​ជា​សម្រាប់​ការដឹកជញ្ជូន និង​ការអភិវឌ្ឍន៍​ប្រ ទេស​កម្ពុជា​។
​សូម​រំលឹក​ដែរ​ថា ប្រទេស​ជប៉ុន​ប្រទេស​ដែល​ផ្តល់​ជំនួយឥតសំណង​ធំជាងគេ នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក៍​ជា​ប្រទេស​ផ្តល់​ហិរញ្ញប្បទាន​ហិរញ្ញប្បទាន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​ការស្តារ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​គន្លឹះ​ជាច្រើន ក្នុងទិសដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​កម្ពុជា​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​។ ជប៉ុន​បាន​ស្តារ និង​សាងសង់​ផ្លូវ ចំនួន ៣​ខ្សែ (​ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​១) ប្រវែង​សរុប ២៥៤​គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ​១៨៩​លាន​ដុល្លារ​អាមេរិក ។ គម្រោង កំពុង​សាងសង់ ចំនួន ១​ខ្សែ (​ផ្លូវជាតិ​លេខ​៥)​មាន​ប្រវែង​សរុប​៣៦៦​គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ ៥០០ លាន​ដុល្លារ​អាមេរិក​។

ស្ពាន​ធំៗ ដែល​បាន​ជួសជុល​ត​ភ្ជាប់​ឡើងវិញ និង​សាងសង់​រួច​ចំនួន​៣ (​ស្ពាន​ជ្រោយចង្វារ ស្ពាន​គី​ហ្សូ​ណា ស្ពាន​ត្សឹ​បា​សា​) ប្រវែង​សរុប​៤​ពាន់ ៥៨០​ម៉ែត្រ ចំណាយ​ថវិកា​ប្រមាណ​២១០​លាន​ដុល្លារ​អាមេរិក និង​ស្ពាន​កំពុង​ជួសជុល​ទ្រង់ទ្រាយ​ធំ ចំនួន​១​គឺ​ស្ពាន​ជ្រោយចង្វារ ប្រវែង​សរុប ១​ពាន់ ៨០​ម៉ែត្រ ចំណាយ​ថវិកា ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ៕