លួច​រថយន្ត​ពី​​ភ្នំពេញ​ទៅ​ជាប់អន្ទាក់​ប៉ូលិស​នៅ​ខេត្តព្រៃវែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2018 ក+ ក-

​ព្រៃវែង ៖ ករណី​ចោរលួច​រថយន្ត​ម៉ាក HYBRIDPRIUS ១​គ្រឿង​ពី​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០១៨ ត្រូវបាន​នគរបាល​ស្រុក​ញ្ជ្រៀ​ច​.​ខេត្តព្រៃវែង ដាក់​កម្លាំង​ចុះ​ត្រួតពិនិត្យ​ស្រាវជ្រាវ​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​គ្រប់គ្រង រហូតដល់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល កម្លាំង​ប៉ុស្តិ៍នគរបាល​ចុង​អំពិល​.​ស្រុក​កញ្ជ្រៀច​បាន​ប្រទះឃើញ​រថយន្ត​ដូច​ភិនភាគ​ខាងលើ​នៅផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ សួង វណ្ណដា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​នៅ​ភូមិ​មានជ័យ​.​ឃុំ​ចុង​អំពិល​.​ស្រុក​កញ្ជ្រៀច​កម្លាំង​ក៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ប៉ុស្តិ៍​ដើម្បី​សាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​រថយន្ត​១​គ្រឿង​នេះ​គឺ​ខ្លួនគេ​បាន​លួច​មកពី​ម្តុំ​ក្រោយ​មន្ទីរពេទ្យ​រុស្សី​.​រាជធានី​ភ្នំពេញ​។ យោងតាម​ចម្លើយសារភាព​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក៍បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​រថយន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កញ្ជ្រៀច​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕