អ​តី​នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ថ្លែងថា ការស៊ើបអង្កេត​បានបញ្ចប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2018 ក+ ក-

ម៉ាឡេស៊ី ៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​ត្រូវ​បណ្តេញ​ពី​តំណែង លោក ណា​ជីព​រ៉ា​ហ្សា​ក់ បាន និយាយថា លោក បានផ្តល់​សេចក្តី​ថ្លែង​ការ​ណ៏​គ្រប់គ្រាន់ អំពី ការផ្ទេរ​ប្រាក់ ចំនួន 10.6 លាន​ដុល្លារ ដ៏​អាថ​កំបាំង​ចូលទៅក្នុង​គណនេយ្យ​ផ្ទាល់ខ្លួន​របស់លោក បន្ទាប់ពី​រយៈពេល ៩ ម៉ោង នៃ​ការសាកសួរ ដែល​បាន​ធ្វើឡើង​រយៈពេល​២​ថ្ងៃ​។

​ចំនួន​ទឹកប្រាក់​នេះ គ្រាន់តែ បង្ហាញ ពី​ប្រភាគ​នៃ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដែល​តាម​ការចោទប្រកាន់ ត្រូវបាន​ផ្ទេរ​មកពី មូលនិធិ​រដ្ឋ វ័ន​ម៉ា​ឡេ​ស៊ា ឌី​វែ​ល​ឡុ​ប​មឹន បឺ​ហាត (1Malaysia Development Berhad) ឬ 1MDB ដែលជា​មូលនិធិ​រដ្ឋ បង្កើតឡើង​ដោយ លោក ណា​ជីព​រ៉ា​ហ្សា​ក់ ជា​រឿងអាស្រូវ​មួយ ហើយក៏​ជាហេតុ​ផល​ដ៏​សំខាន់ ដែល​អ្នកបោះឆ្នោត​បោះបង់​លោក ក្នុងការ​បោះឆ្នោត កាលពី​ថ្ងៃទី​៩ ខែឧសភា​កន្លងទៅនេះ​។

​ការស៊ើបអង្កេត នៅ​ស​ប្តា​ហ៏​នេះ គឺជា​ការបន្ត​ការ ស៊ើបអង្កេត​មួយ ដែល​បានចាប់ផ្តើម​ត្រឡប់​ទៅរក​ឆ្នាំ ២០១៥​។ ការផ្តោត​ជាសំខាន់​នៃ​ការ ស៊ើបអង្កេត គឺ​លើ​ការផ្ទេរ​ប្រាក់​ជាង ១០​លាន​ដុល្លារ ពី ក្រុមហ៊ុន SRC International ចូល ទៅ​គណនេយ្យ​របស់លោក ណា​ជីព​។

​ក្រុមហ៊ុន SRC ត្រូវបាន​បង្កើតឡើង ក្នុង​ឆ្នាំ​២០១១ ដោយ​រដ្ឋាភិបាល​លោក​ណា​ជីព ដើម្បី​ស្វែងរក ការវិនិយោគ​បរទេស ក្នុង​វិស័យ​ធនធាន ថាមពល ហើយ​គឺជា ផ្នែក​មួយ នៃ មូលនិធិ​រដ្ឋ 1MDB រហូតដល់​អង្គភាព​នេះ ត្រូវបាន​ផ្តូ​រ ទៅកាន់ ក្រសួង​ហិរញ្ញវត្ថុ ក្នុង​ឆ្នាំ​២០១២​។ ទោះជា​យ៉ាងណា លោក ណា​ជីព បា​នប​ដិ សេធ យ៉ាង​រឹងប៉ឹង ចំពោះ​ការធ្វើ​ខុស​ណាមួយ ចំពោះ មូលនិធិ​រដ្ឋ 1MDB៕