សម្តេច​តេ​ជោ ហ៊ុន សែន ចំអក​ឲ្យ​បក្សនយោបាយ ដែល​សន្យា​ជួយ​សងបំណុល​ធនាគារ​ជូន​រាស្ត្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន ចំអក​ដល់​គណបក្សនយោបាយ​មួយ​ដែល​បាន​សន្យាថា នៅពេល​ខ្លួន​ឈ្នះឆ្នោត កាន់អំណាច​នៅ​អាណត្តិ​ទី​៦​ខាងមុខ នឹង​ជួយ​សងបំណុល​ដែល​ប្រជាពលរដ្ឋ បាន​ជំពាក់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​។ ការសន្យា​បែបនេះ គឺ ជាការ​ភូតភរ​កុហក នៅ​គ្រា​ដែល​គណបក្ស​មួយ​នោះ​មិនមាន​ថវិកា រហូត​សរសេរ​សំបុត្រ មក​សម្តេច​ដើម្បី​ខ្ចី​ថវិកា​ជាង​១​លាន​ដុល្លារ​ដើម្បី​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន ចំអក​ដល់​គណបក្សនយោបាយ​មួយ​ដែល​មិនទាន់​ទាំង​មានលទ្ធភាព​ខ្លួនឯង​ផង បែរជា​ហ៊ាន​សន្យាថា នៅពេល​ខ្លួន​ឈ្នះឆ្នោត​គ្រប់គ្រង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ខាងមុខ នឹង​ជួយ​សងបំណុល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ប្រជា ពលរដ្ឋ​បាន​ជំពាក់​។
​ទោះ​ថ្លែង​នៅក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​គណបក្ស យ៉ាងណា​ក៍ដោយ ប៉ុន្តែ​គណបក្ស​ដែល​បាន​សន្យា​ជួយ​សងបំណុល​ធនាគារ នោះ​ត្រូវគេ​ដឹងថា​ជា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

ព្រះប្រធាន​គណបក្ស​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ដែល​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា និង​សកម្មជន​របស់ខ្លួន កាលពី​ថ្មីៗ​កន្លងទៅ នឹង​បាន​សន្យាថា​ទ្រង់​នឹងធ្វើ​ការសង់​បំណុល​ធនា​គារ​នៅពេល​គណបក្ស​ទ្រង់​ឈ្នះ ឆ្នោត​។​
​សម្តេច​តេ​ជោ រំលឹក​ដល់​គណបក្សនយោបាយ​ខ្លះ​កុំ​ឲ្យ​ភ្ជាប់​របបរាជានិយម​ទៅ​ឃោសនា​ដើម្បី​សន្លឹកឆ្នោត​ឲ្យ​សោះ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​កិត្តិ នាម​ព្រះមហាក្សត្រ​។

របបរាជានិយម​មិនមែនជា​កម្ម​សិ​ទិ្ធ​ផ្តាច់មុខ​របស់​ជន​ណាមួយ​នោះ ទេ របបរាជានិយម​គឺជា​របស់​រួម​របស់​បក្សនយោបាយ និង​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ដែល ត្រូវការពារ​ទើប​របបរាជានិយម​អាច​ប្រព្រឹត្តទៅបាន​។ សម្តេច​តេ​ជោ​អះអាងថា មានតែ​គណបក្ស​ប្រជាជន​តែមួយគត់ ដែល​អាច​ការពារ​រប​ប​រាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ​៕