ខែឧសភា ACU ទទួល​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជាង​១​ពាន់​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2018 ក+ ក-

​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) កាលពី​រសៀល ថ្ងៃទី​៣១ ខែឧសភា នេះ បាន បើក កិច្ចប្រជុំ​លើក​ទី​៣៥ អាណត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ ក្រោម​វត្ត មាន លោក តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា និង​មានការ​ចូលរួម​ពី​សមាជិក សម​ជិ​ការ​ក្រុម ប្រឹក្សា​ទាំង មូល​។​

​ក្នុង​កិច្ចប្រជុំ​នេះ បាន​ពិនិត្យ​និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើ​ពុក រលួយ​លើក​ទី​៣៤​អាណត្តិ​ទី​២​។​ជាមួយគ្នា​នោះ លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ តំណាង លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ បាន​រាយការណ៍​អំពី​សកម្មភាព​ការងារ​របស់​អង្គភាព ក្នុងអំឡុង​ខែឧសភា ឆ្នាំ​២០១៨ ដោយ បានទទួល​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​សរុប​ចំនួន​១១៧១​នាក់​។ ដែល​ក្នុងនោះ​ទទួលបាន ការតែងតាំង​ថ្មី​ចំនួន​៨៦៤​នាក់ លាលែង ចប់​អាណត្តិ​ចំនួន​៣២​នាក់ ចូលនិវត្តន៍​ចំនួន​២​នាក់ និង បញ្ឈប់​ពីមុខ​តំណែង​ចំនួន​២១២​នាក់​។

​ក្រៅពីនេះ ACU បាន​ផ្ញើលិខិត​ទៅ​សាមីក្រសួង ស្ថាប័ន និង​រាជធានី ខេត្ត ដើម្បី​បញ្ជាក់​ពី មូលហេតុ​នៃ​ការយឺតយ៉ាវ​ក្នុងការ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​។ បានទទួល​ពាក្យ​ប្តឹង​ចំនួន​៣៤ ពាក្យ (​អនាមិក​១៤​ពាក្យ ស្មើនឹង​៤១​ភាគរយ​) ។​
​អង្គភាព​បាន​ឲ្យ​សាមីខ្លួន​រង​ការចោទប្រកាន់​ធ្វើការ​បំភ្លឺ​ចំនួន​១១​លិខិត ទទួលបាន​ការបំភ្លឺ ចំនួន ១៦​លិខិត ហើយ​បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​ចំនួន​៣៣​ម្ចាស់​បណ្តឹង ក្រោយ​ពិចារណា​ថា ពាក្យ​ប្តឹង​របស់គាត់​មិន​ពាក់ព័ន្ធ​ដល់​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ​។

​អង្គភាព បាន​បើក​បន្ទប់​ស្តាប់​ចម្លើយ​ចំនួន​១៩ លើក ចុះ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើ ពុករលួយ ដល់​ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នគរបាល​ឃុំ មេភូមិ អនុប្រធាន​ភូមិ និង​ប្រជាពលរដ្ឋ នៅ ក្នុង​ខេត្តកំពង់ចាម ចំនួន​៣៥​គោលដៅ​។ បាន​ចូលរួម​សង្កេតការណ៍​ដេញថ្លៃ ៥៧​គម្រោង ការ ពិគ្រោះ​ថ្លៃ​ចំនួន​៩​គម្រោង និង​ការវាយតម្លៃ​គម្រោង​ចំនួន​៥​គម្រោង​។ ក្រុមប្រឹក្សាវិន័យ និង​ត្រួត ពិនិត្យ​ផ្ទៃក្នុង​របស់​ACU​បានបង្ហាញ​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ចំពោះ​ពាក្យ​ប្តឹង​ចោទ​មន្ត្រី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(​លទ្ធផល​នៃ​ការ​រ​ស្រាវជ្រាវ​គឺ​ពុំ​ដូច​ការចោទប្រកាន់​ទេ​)​។

​ជាមួយគ្នា​នោះ លោក តុ​ប សំ បាន​ថ្លែងថា ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​កោត សរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្វើ​ឲ្យ​មានការ​គាំទ្រ និង សាទរ ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ព្រមទាំង​ជំរុញ​និង​លើកទឹកចិត្ត​ឲ្យ​អង្គភាព នេះ បន្ត ខិតខំ​រក​វិធី សាស្ត្រ និង​យុទ្ធវិធី​ដើម្បី​ដោះ ស្រាយ​បញ្ហា​ប្រឈម​នានា​ឲ្យ​កាន់តែ​ប្រសើរឡើង​៕