កម្មករ​៤​នាក់ សន្លប់​បន្តបន្ទាប់​ក្នុង​ឡធ្យូង នៅ​ស្រុក​សំបូរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2018 ក+ ក-

​ខេត្តក្រចេះ​៖ កម្មករ​ឡធ្យូង​៤​នាក់ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ នៅក្នុង​ឡធ្យូង​មួយកន្លែង របស់​ក្រុមហ៊ុន ហ្គ្រី​ន អាយ​លែ​ន ស្ថិតក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។ ក្រោយ​កើតហេតុ កម្មករ​ទាំង​៤​នាក់​នោះ ត្រូវបាន​ខាង​ក្រុមហ៊ុន ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

ការដួលសន្លប់​របស់​កម្មករ​ទាំង​៤​នាក់​នេះ ត្រូវបាន​អាជ្ញាធរ​ស្រុក​សំបូរ​និយាយថា បានកើត ឡើង កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែឧសភា បន្ទាប់ពី​កម្មករ ឡ ធ្យួ​ង ត្រូវបាន​ថៅកែ​ក្រុមហ៊ុន ជា​ជនជាតិ ចិន បាន​ប្រើ​ពួកគេ ឱ្យ​ចុះទៅ​កាយ​យក​ធ្យូង នៅក្នុង​ឡ​ដែលមាន​ជម្រៅ​ជិត​៤​ម៉ែត្រ ហើយ​នៅក្នុង ឡ ធ្យូង​នោះ អាច​និង​មិនមាន​ខ្យល់​អុកស៊ីហ្សែន​គ្រប់គ្រាន់ ទើប​ធ្វើ​ឲ្យ​កម្មករ​ទាំងនោះ ដួលសន្លប់ ជា​បន្ទាប់​បែបនេះ​។​

​ពាក់​ព​ន្ឋ​នឹង​ការដួលសន្លប់​របស់​ក​ម្មករ​ឡធ្យូង​ទាំង​៤​នាក់ ខាងលើនេះ អភិបាលស្រុក​សំបូរ លោក សូម សា​រិ​ទ្ឋ បានឱ្យដឹង​តាម​ទួ​រ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១ ខែមិថុនា នេះ​ថា រឿងនេះ​លោក​មិន​បានដឹង​ច្បាស់​នោះទេ ចាំមើល​លោក​សួរ​ទៅ​កូនចៅ​របស់លោក​សិន​។​

​បើតាម​ប្រព​ភ​ពី​កម្មករ ឡធ្យូង បាន​និយាយថា មុនពេល​កើតហេតុ មាន​កម្មករ​ម្នាក់​បាន​ចុះ ទៅក្នុង​បំពង់ ឡធ្យូង ដែលមាន​ជម្រៅ​ជិត​៤​ម៉ែត្រ ពេលនោះ​ស្រាប់តែ​លឺ​សំលេង​ស្រែកហៅ​ឱ្យជួយ ភ្លាមៗ​នោះ កម្មករ​ចំនួន​៣​នាក់​ផ្សេងទៀត ដែល​នៅ​ខាងលើ ក៏បាន​ចុះទៅ​ជួយ ស្រាប់តែ​ធ្វើឱ្យ​ដួល សន្លប់​ជាប់គាំង​ក្នុង​ឡធ្យូង នោះ ទាំងអស់គ្នា​តែម្តង​។

បើតាម​ប្រភព​បន្តថា ក្រុមហ៊ុន​(​ហ្គ្រី​ន​អាយ​លែ​ន ) ជា​ក្រុមហ៊ុន​ឡធ្យូង របស់​ជនជាតិ​ចិន និង បាន​ដំណើរការ​ជា​រៀងរាល់ថ្ងៃ តែ​មិន​ដែលមាន​បញ្ហា​អ្វី​កើតឡើង​ទេ តែ​នៅ​ល្ងាច​ថ្ងៃកើតហេតុ មេ ការ ក្រុមហ៊ុន បាន​បង្ខំ​កម្មករ​ឱ្យ​ចូលទៅ​កាយ​រើ​យក​ធ្យូង ចេញពី​ឡ នៅមុន​ពេល​កំណត់​ដែល​ត្រូវ បើក ឡ ទើប​បណ្តាលឱ្យ​កម្មករ​ដួលសន្លប់​បែបនេះ​៕