រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ប្រគល់​ភារកិច្ច​ថ្មី​ជូន​លោក ​សៅ សុខា និង​លោក ​ហ៊ុន ម៉ា​ណែ​ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2018 ក+ ក-

​ភ្នំពេញ ៖ នៅក្នុង​សាលប្រជុំ ក្រសួងការពារជាតិ ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ បាន ធ្វើ​ពិធី​ប្រគល់​ភារកិច្ច​ថ្មី​ជូន​ដល់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង ឯកឧត្តម ឧ​ត្ត​ម​សេនី យ៍ ឯក ហ៊ុន ម៉ា​ណែ​ត ដោយមាន​ការអញ្ជើញ​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ ជា​រដ្ឋលេខាធិកា អនុរដ្ឋលេខាធិកា ឯកឧត្តម អគ្គមេបញ្ជាការ អគ្គ​មេបញ្ជាការរង មេបញ្ជាការ យោធភូមិភាគ រួមទាំង នាយទាហាន មកពី​ក្រសួងការពារជាតិ និង​អគ្គបញ្ជាការ​ជាច្រើនរូប ក្រោម​អ​ធិ​បេតី​ភាព សម្តេច ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។

លោក នាយ​ឧ​ត្ត​ម​សេនី​យ៏ មាស សំអុល ប្រធាន​នាយកដ្ឋាន​បុគ្គលិក បាន​អាន​នូវ​ប្រកាស ប្រគល់​ភារកិច្ច​ថ្មី ជូន​ដល់ អង្គពិធី ទាំងមូល​បាន​យល់​ជ្រាប ដោយ ប្រគល់​ភារកិច្ច​អគ្គមេបញ្ជាការ ស្តីទី នៃ​កងយោធពល​ខេមរភូមិន្ទ​ជូន ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង ប្រគល់​ភារកិច្ច នាយសេនាធិការ​ចម្រុះ​ស្តីទី​នៃ​ខ​.​ភ​.​ម និង​ភារកិច្ច​មេបញ្ជាការ​ស្តីទី​កងទ័ពជើងគោក​ជូន លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា ទោះបី​ក្នុង​កាលៈទេសៈ​ណាក៏ដោយ កង យោធពលខេមរភូមិន្ទ មានការ​ឯកភាពគ្នា​ជា​ធ្លុង​មួយ​ដើម្បី​រក្សា​នូវ​សុខសន្តិភាព​ស្ថិរភាព​នយោបាយ ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ដឹកនាំ មាតុភូមិ​កម្ពុជា ឱ្យមាន​ការរីក​ម្រើ​ន​លើ​គ្រប់​វិស័យ​ដូច​ពេល បច្ចុប្បន្ននេះ​៕