រថយន្ត​ដឹក​ស៊ីម៉ងត៍​ជាង​២០​តោន ក្រឡាប់​ធ្លាក់ចូល​ប្រឡាយ​ទឺ​ក​ទាំង​ព្រឹក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 July, 2018 ក+ ក-

​ភ្នំពេញ ៖ រថយន្ត​ដឹក​ស៊ីម៉ង​មួយគ្រឿង បាន​បើក​បោះពួយ ក្នុង​ល្បឿន​លឿន ក៍បាន​ទាញ​ចង្កូត ជ្រុល ធ្លាក់​ប្រឡាយ បណ្តាលអោយ​ក្រឡាប់ចាក់​ស៊ីម៉ងត៍ ចំនួន ២៨​តោន ចូលក្នុង​ទឹក​ទាំង​ព្រឹក ។​

ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ ទំនប់​កប់​ស្រូវ ភូមិ​ស្រែ​តេ​ជ្ជះ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ​។​
​រថយន្ត​ដែល​ក្រឡាប់​នោះ ម៉ាក​ហ៊ី​ណូ ចង្កូត​ស្តាំ​ពាក់​ស្លាក​លេខ PSHN-0151 សណ្តោង​រ៉ឺម៉ក​ពាក់​ស្លាក​លេខ ភ្នំពេញ 4A-1952 ដឹក​ស៊ីម៉ង់ត៍​ចំនួន​១៤​យ៉ោ​ង​ស្មើនឹង​២៨​តោន បើកបរ​ដោយ​យុវជន​ម្នាក់​មិនបាន​ប្រាប់​អោយ​ស្គាល់ឈ្មោះ​ឡើយ​។​

​តាម​សាក្សី​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ រថយន្ត​ខាងលើ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ល្បឿន​លឿន​។​ខ​ណះ​ពេលមកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​រថយន្ត​ធុន​ធ្ងន់​មួយគ្រឿង បើក​ជែង​ឆ្វេង ស្រាប់តែ​រថយន្ត​ដឹក​ស៊ីម៉ងត៍ ភ្ញាក់​ក៍​បួង​ចង្កូត​ទាញ​គេច​ទៅ​ស្តាំ​ជ្រុល​ធ្លាក់​ផ្លូវ​បេតុង​អូស​លើ​ចិញ្ចើម​ទៅមុខ​ប្រមាណ​៥០​ម៉ែត្រ​ក៍​ផុង​ដី​ក្រឡាប់​ផ្ញា​ជើង ចាក់​ស៊ីម៉ងត៍​ចូល​ទឹកតែ​ម្តង ។​

​តាម​ព័ត៌មាន​អោយដឹងទៀតថា បន្ទាប់ពី​ក្រឡាប់ អ្នកបើកបរ បាន​ប្រាប់​ថៅកែ​អោយដឹងថា មាន​រថយន្ត​ធំ​មួយគ្រឿង​បើក​កៀរ ជាហេតុ​ធ្វើអោយ ធ្លាក់​ផ្លូវ ក្រឡាប់​។​

តាម​បុរស​ម្នាក់ ដែល​គេ​អះអាងថា ថៅកែ​រថយន្ត បាន​ឲ្យ​ដឹងថា រថយន្ត​នោះបាន​ដឹក​ស៊ីម៉ង់ត៍​ចំនួន​២៨​តោន មកពី​ក្រុងព្រះសីហនុ យកទៅដាក់​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍​នៅ​ខណ្ឌ​ព្រែក​ព្នៅ​ហើយ ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត​បើក​គៀរ​បណ្តាលអោយ ធ្លាក់​ផ្លូវ ក្រឡាប​ចូល​ប្រឡាយ​តែម្តង ។​នៅ​ព្រឹក​នោះ​ម្ចាស់​បាន​ជួល​រថយន្ត​មក​ស្ទួ​ច​យក​រថយន្ត​នោះ​ទៅ​ជួសជុល​។​ចំណែក​ស៊ីម៉ង ត្រូវ​ទឹក​រង​បាន​ខូចខាត​៕