​ជប៉ុន​ប្រារព្វ​ខួប​៦៥​ឆ្នាំ នៃ​ចំណងមិត្តភាពកម្ពុជា​-​ជប៉ុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 July, 2018 ក+ ក-

​ភ្នំពេញ ៖ លោក តាកាហាស៊ី ហ្វូ​មី​អាគី អ​តី​តៈ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា រួមជាមួយ ភ្នាក់ងារ​ទូរ​ទស្ស​ន៏​ផ្លូវការ​របស់​ជប៉ុន NHK បាន​ចូលជួប​សវនាការ ជាមួយ ឯ​.​ឧ ឃួ​ង ស្រេង អភិ បាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា​នេះ ដើម្បី​សុំ​កិច្ច​សហប្រតិបត្តិ ការ ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​រៀបចំ​ខួប​លើក​ទី​៦៥ នៃ​ចំណងមិត្តភាព និង​ការទូត​កម្ពុជា​-​ជប៉ុន ដែល​គ្រោង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។​

​លោក តាកាហាស៊ី ហ្វូ​មី​អាគី បាន​ជំរាបជូន​ពី​គោលបំណង នៃ​ការ​ប្រារព្វ​ខួប​លើក​ទី​៦៥​ឆ្នាំ នៃ​ចំណងមិត្តភាព​កម្ពុ​ជា​-​ជប៉ុន​នេះ ផ្តោតលើ​ការពង្រឹង ផ្នែក​វប្បធម៌​រវាង កម្ពុជា​-​ជប៉ុន និង​បញ្ជ្រាប ការយល់ដឹង​ប​ន្ថ​ថែមទៀត សំរាប់​យុវវ័យ​កម្ពុជា​-​ជប៉ុន លើ​ផ្នែក​វប្បធម៌ ក្រោយ​ការរៀបចំ​ពី​ភ្នាក់ងារ ព័ត៌មាន NHK ដែលជា​ទីភ្នាក់ងារ​ផ្លូវការ​របស់​រដ្ឋ និង​មានការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ពី ព្រឹត្តិ ការ នេះ ទៅកាន់​ពិភពលោក តាមរយៈ​ភាពយន្ត​តុក្កតា​,​ការបង្ហាញ​ម៉ូត និង​ការប្រគុំ​តន្ត្រី​លើ​ខ្លឹមសារ គួ​ឧ្យិ​ស្រឡាញ់ ដែល​ភាសារ​ជប៉ុន​ហៅថា ខា​វ៉ៃ​។​

​ក្នុងឱកាស​នោះ ឯ​.​ឧ ឃួ​ង ស្រេង បាន​សម្តែង​នូវ​ការ​ស្វា​គម​ន៏ និង​គាំទ្រ​ពេញទំហឹង លើ​ការ រៀបចំ​ព្រឹត្តិការ​ដ៏​មាន​អត្ថន័យ​នេះ និង​ត្រៀមខ្លួន​ផ្តល់​កិច្ចសហការ ជាមួយ​ភាគី​ជប៉ុន ដើម្បី​រៀបចំ ព្រឹត្តិ​ការអោយ​ទទួលបាន​ជោគជ័យ​។ ទន្ទឹមគ្នានេះ ឯ​.​ឧ អភិបាល ក៏បាន​ផ្តល់យោបល់ ឲ្យ​ភាគី ជប៉ុន ធ្វើលិខិត​ផ្លូវការ​ទៅ​ក្រសួងការបរទេស​និង​ក្រសួងមហាផ្ទៃ ក្នុង​គោលបំណង​សហការ​រៀបចំ ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​៕​