ក្រសួង​ពិន័យ​មន្ត្រីនគរបាល​ដែល​យក​រថយន្ត​រដ្ឋ​ទៅ​ឃោសនាបោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 July, 2018

ភ្នំពេញ ៖ ក្រោយពី​មានការ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម និង សារព័ត៌មាន​ខ្លះ នាពេល ថ្មីៗ​នេះ​អំពី​ករណី​រថយន្ត​ពាក់​ស្លាក​លេខ នគរបាល មាន​បិទ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដោយមាន​ការចង្អុល​ណែនាំ​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើ​ម្ប ស្រាវ ជ្រាវ និង​ចាត់វិធានការ​សម្រេចបាន​លទ្ធផល​ដូចខាងក្រោម​៖

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បាន​ស្រាវជ្រាវ​រកឃើញថា រថយន្ត Lexus ដែល​ពាក់​ស្លាក​លេខ នគរបាល​2-0996 គឺជា​របស់​មន្ត្រី នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​។ ក្នុងករណីនេះ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ដោយបាន​ចាត់ វិធាន​ការយក​រថយន្ត​នោះ មក​បក​ស្លាក​គណបក្ស​ចេញ និង បានដាក់​ពិន័យ​ដល់​មន្ត្រី ដែល​បាន​ប្រព្រឹត្ត​កំហុស ។ ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ក៏បាន​បញ្ជូន​សំណុំរឿង​ករណីនេះ ទៅ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី និង ច្បាប់បោះឆ្នោត ផងដែរ​៕