គ​.​ជ​.​ប​. បង្ហាញ​គុណភាព​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​បោះឆ្នោត​ដល់​ភាគី​ពាក់ព័ន្ធ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2018 ក+ ក-

​ភ្នំពេញ ៖ បន្ទាប់ពី​ធ្វើការ​ពិសោធ​ន៏​ទៅលើ​មនុស្ស​ទាំង​១២ នាក់ គណកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ ដែល​នាំ​មកពី​ប្រទេស​ឥណ្ឌា សម្រាប់​បំរើអោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ពិតជា​មានគុណ​ភាពល្អ​គួរ​ឲ្យ​ទុល​ក​ចិត្តបាន​។​

​ដូច​ការគ្រោងទុក​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​នា​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បាន​រៀ​ចំ​នៅ​កិច្ចប្រជុំ ជាមួយ​ភាគី​ពាក់​ព័​ន្ឋ​ស្តីពី​ដំណើការ​ប្រព្រឹត្តទៅ នៃ​ការបោះឆ្នោត និង​ការបង្ហាញ​ទឹកខ្មៅ​ជ្រលក់​ម្រា​ប​ដៃ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ​,​ក្រសួង​ពាក់​ព័​ន្ឋ​នានា​,​តំណាង​គណបក្សនយោបាយ​, តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ​,​តំណាង​ស្ថានទូត​ជប៉ុន​,​ជំនាញ​អង្គ​ការចាយ​ការ និង​ជំនាញការ​កូរ៉េ ប្រចាំ​នៅ​គ​.​ជ​.​ប ព្រមទាំង​អ្នក​សារ​ព័​ត៏​មាន​ជាតិ និង​អន្តរជាតិ​ជាច្រើន​ទៀត​។​

​លោក ហែល សារ៉ាត់ សមាជិក គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) និង​ជា​ប្រធាន​ដឹកនាំ​អង្គប្រជុំ​នេះ បាន​ថ្លែង​បញ្ជាក់ថា​៖ បន្ទាប់ពី​ពិនិត្យ និង​បានធ្វើ​ការពិសោធន៍ ទៅលើ​មនុស្ស​ចំនួន​១២​នាក់ ទាក់ទិន​ទៅនឹង​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ ដែល​ផលិត​មកពី​ប្រទេស​ឥណ្ឌា សំរាប់​បម្រើ​ដល់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ នា​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ឃើញថា មានគុណ​ភាពល្អ​ខ្លាំងណាស់ ហើយ​បើ​ប្រៀបធៀប​ទៅ នឹង​ទឹក​ថ្នាំ​កាលពី​បោះឆ្នោត​ឃុំ សង្កាត់ នៅ​អាណត្តិ​ទី​៤ គឺ​វា​មានគុណ​ភាពដូចគ្នា​។​

​លោក ហ៊ែ​ល សារ៉ាត់ បន្តថា​៖ យើង​បាន​សាកល្បង​រួចហើយ គឺ​ដូច​កាលពី​ការសាកល្បង​នៃ​បោះឆ្នោត​ឃុំ​-​សង្កាត់​ដែរ គឺ​បាន​ធានាថា គុណភាព​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​នេះ​ល្អ​ណាស់ ហើយ​សូម​ជម្រាប​បន្ថែមថា បើ​យើង​នៅ​ខាងក្រៅ​កន្លែង​បោះឆ្នោត គឺ​ទឹក​ថ្នាំ​នេះ​រក្សាបាន​នូវ​គុណភាព​ដូចគ្នា ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អ​ញ្ជឹ​ង​ដែរ​។​ក្នុងនោះដែរ ឯកឧត្តម ហ៊ែ​ល សារ៉ាត់ ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ មកដល់ពេលនេះ ទឹកខ្មៅ​ជ្រលក់​ដៃ និង​សម្ភារ​ដែល​បម្រើ​ដល់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ ឆ្នាំ​២០១៨​នេះ ខាង គ​.​ជ​.​ប បាន​ដឹកជញ្ជូន​ទៅតាម​បណ្តាល​ខេត្ត​មួយចំនួន​បណ្តើរៗ​ផងដែរ​។​

​សូមបញ្ជាក់ថា​៖ គ​.​ជ​.​ប បាន​បញ្ជា​ទិញ​ទឹកខ្មៅ​ជ្រលក់​ដៃ​មាន​ចំនួន​៥១.០០០​ដប ពី​ប្រទេស​ឥណ្ឌា ដោយ​ប្រើប្រាស់​ថវិកា​ប្រមាណ​៨០​ម៉ឺន​ដុល្លារ ហើយ​ត្រូវបាន​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ ហើយ ទឹកខ្មៅ​ទាំងនេះ គឺ​សម្រាប់​ប្រើ​នៅតាម​ការិយាល័យ​បោះឆ្នោត ជាង​២​ម៉ឺន​ការិយាល័យ​នៅ​ទូទាំងប្រទេស ដោយ​ក្នុង​១​ការិយាល័យ តម្រូវ​ឱ្យប្រើ​ទឹកខ្មៅ​ចំនួន​២​ដប​៕​