អាជ្ញាធរ​បើក​ការ​ដឺ​ក​ជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក ព្រែក​ព្នៅ ក្រុង​តាខ្មៅ ជា​ផ្លូវការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សេវា​កាណូត​ដឹក​អ្នកដំណើរ​ពី​ចំណត​ឫស្សីកែវ ទៅ​ក្រុង​តាខ្មៅ នៅ​ចំណត​ឫស្សីកែវ នា​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ ស្អែក​នេះ​។​

​លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ដែរ​ថា​កាណូត​ដឹក​អ្នកដំណើរ​នេះ​មាន​ចំណត​ចំនួន​៥ គឺ​ចំណត​ព្រែក​ព្នៅ ,​ចំណត​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ,​ផែ​អណ្តែត ផ្សារ​រាត្រី​, នៅ​កំពង់ចម្លង​កោះ​ពេជ្រ​-​អា​រី​យ៍ក្ស​ត្រ និង ក្រុង​តាខ្មៅ​។​

​សូមបញ្ជាក់ថា កាណូត​ល្បឿន​លឿន​ដឹក​អ្នកដំណើរ​មាន​ចំនួន ២០​គ្រឿង ដោយ​ក្នុង​មួយគ្រឿង តម្លៃ​ជាង ២០​ម៉ឺន​ដុល្លារ ហើយ​កាណូត​មួយគ្រឿង​អាច​ដឹក​អ្នកដំណើរ​បាន​ចំនួន ៩៩​នាក់ និង​មាន​ពោង​សុវត្ថិភាព ដោយ​ប្រតិបត្តិការ​ចាប់ពី​ម៉ោង ៦​ព្រឹក រហូតដល់​ម៉ោង ៨​យប់​។​

​ទីតាំង​កាណូត​ដឹក​អ្នកដំណើរ​មាន​ចំនួន​១៥​ទីតាំង មានដូចជា​៖
​ទី​១- គល់ស្ពាន​ព្រែក​ព្នៅ​ត្រើយ​ខាងកើត (​កំពុង​ពិចារណា​)
​ទី​២- គីឡូម៉ែត្រ​លេខ​៦
​ទី​៣- ខាងមុខ​ឃ្លាំង​សាំង​ឫស្សីកែវ​ជាប់ នឹង​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​
​ទី​៤- ផែបណ្ដែត​មុខ​ផ្សារ​រាត្រី​
​ទី​៥- កំពង់ចម្លង​កោះ​ពេជ្រ​-​អា​រិ​យក្ស​ត្រ​
​ទី​៦- ភូមិ​ដើម​ចាន់ ឬ​គល់ស្ពាន​ក្បាលថ្នល់​ខាងកើត​
​ទី​៧- ចំណតរថយន្ត​ចាក់អង្រែ​ក្រោម​
​ទី​៨- បាក់​ខែង ត្រង់​ផ្លូវបំបែក​លី​យ៉ុង​ផាត់​
​ទី​៩- ទល់មុខ​ផ្សារ​ព្រែកលៀប (​កំពង់ចម្លង​ព្រែកលៀប​)
​ទី​១០- ជាប់​សណ្ឋាគារ​សុខា​ភ្នំពេញ​
​ទី​១១- ភូមិ​កោះនរា​
​ទី​១២- កំពង់ចម្លង​ក្តី​តា​កុយ​
​ទី​១៣- កំពង់ចម្លង​តា​ព្រហ្ម​មាត់​ក្រ​សះ នៅ​ខេត្តកណ្តាល​វិញ​
​ទី​១៤-​មុខ​វត្ត​ព្រែក​សំរោង​ក្រុង​តាខ្មៅ (​កំពុង​ពិចារណា​) និង​
​ទី​១៥-​កំពង់ចម្លង រោងចក្រ​ក្តារបន្ទះ​ផ្លូវ​ត្រី​៕

​គួររំលឹកថា កន្លងមក​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បើក​ឲ្យ​ដំណើរការ​គម្រោង​កាណូត​ដឹក​អ្នកដំណើរ​ពី​ព្រែក​ព្នៅ​ភ្នំពេញ​-​ក្រុង​តាខ្មៅ​ខេត្តកណ្តាល រយៈពេល​៣ ខែ ដោយ​មិន​គិតថ្លៃ គឺ​គិត​ចាប់ពី​ខេ​មេសា ដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ ២០១៨ ក្នុង​គោលបំណង​កាត់បន្ថយ​ការចំណាយ​របស់ ប្រជាពលរដ្ឋ​ព្រមទាំង​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​នៅតាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ ៕​