ត្រី​ហែល​ក្នុង​ទឹកជំនន់​ក្នុង​មន្ទីរពេទ្យ​ប្រទេស​ឥណ្ឌា បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2018 ក+ ក-

​ឥណ្ឌា ៖ មន្ត្រី​ម្នាក់​បាន​និយាយ ថា ភ្លៀង​ខ្លាំង​បាន​ជន់​លិច​មន្ទីរពេទ្យ​ក្នុង​អគារ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា ខណៈ ភ្លៀង​មូសុង​ប្រចាំឆ្នាំ​បាន​បំផ្លាញ​ផ្ទះ ជាច្រើន​កន្លែង​នៅក្នុង​ប្រទេស​និង​បង្ខំ​ឱ្យ​ប្រជាជន រត់​ភៀសខ្លួន​ទៅកាន់​ទីទួល​ខ្ពស់​។​

​ក្រុម​វេជ្ជបណ្ឌិត​បាន​ដើរកាត់​ទឹក​ត្រឹម​ជង្គង់ ថែទាំ​អ្នកជំងឺ​ដេក​លើ​គ្រែ ខណៈ​មាន​ត្រី​ហែល ឆ្លងកាត់​ទឹកជំនន់​នៅ មហាវិទ្យាល័យ​ពេទ្យ ណា​ឡាន​ដា ម៉េ​ឌី​ខ​ល ខូ​ឡិច Nalanda Medical College និង​មន្ទីរពេទ្យ (NMCH) នៅ តំបន់ ប៉ា​ណា Patna នៃ​រដ្ឋធានី រដ្ឋ​ប៊ី​ហារ​។​

​អ្នកជំងឺ​មួយចំនួន​ត្រូវបាន​ផ្លាស់ប្តូរ​ចេញពី​បន្ទប់​ខណៈដែល​បុគ្គលិក​បាន​បូម ទឹក​ចេញ ដែល​ទឹកបាន ជ្រាបចូល​ទៅក្នុង​ឧបករណ៍​វេជ្ជសាស្ត្រ​។

មនុស្ស​ជាង 1500 នាក់​បាន ស្លាប់​នៅ​ឆ្នាំនេះ​នៅ​ទូទាំងប្រទេស​ដោយសារ​ព្យុះ ទឹកជំនន់​និង​ការបាក់​ដី​។ សកម្មភាព របស់​រដ្ឋាភិបាល​ភាគច្រើន​នៅក្នុង​ប្រទេស​ឥណ្ឌា មាន​គោលដៅ​ផ្តោតលើ​ការ ផ្តល់ជំនួយ សង្គ្រោះ​បន្ទាន់ដោយ​ប្រព័ន្ធ​ប្រកាសអាសន្ន​ទាប​និង​ការផ្តោត​ការយកចិត្តទុកដាក់​តិចតួច​លើ​ការការពារ​។

​នៅក្នុង​និង​នៅ​ជុំវិញ​ក្រុង​ញូ​វ​ឌែ​លី មនុស្ស​ជាង 10.000 នាក់ ដែល រស់នៅ​ក្បែរ​ច្រាំងទន្លេ យ៉ា​មូ​ណា ត្រូវបាន​ផ្លាស់ប្តូរ​ទៅកាន់​តង់​នៅលើ​ដី​ទួល ខ្ពស់ ខណៈ កម្រិត​ទឹកបាន​ឆ្លងកាត់​សញ្ញា​គ្រោះថ្នាក់​៕