ក្រោយ​រន្ធត់​ដោយ​រញ្ជួយ​ដី​ពលរដ្ឋ​ឥ​ណ្ដូ​នេ​ស៊ី​រាប់រយ​នាក់ ភៀសខ្លួន​ចុះ​ពីលើ​ភ្នំភ្លើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2018 ក+ ក-

​ឥណ្ឌូនេស៊ី ៖ ភ្ញៀវ​ទេសចរណ៍​ប្រមាណ​៧០០​នាក់ បានធ្វើ​ដំណើរ​ចុះ​ពីលើ​ភ្នំ ម៉ោ​ន រី​ន​ចា​នី ស្ថិត នៅលើ​កោះ​ទេសចរ​ណ៏​ប្រទេស​ឥណ្ឌូនេស៊ី មួយថ្ងៃ​បន្ទាប់ពី រញ្ជួយ​ដី​ដ៏​មាន​ឥទ្ធិពល កំរិត 6,4 រិច​ស្ទឺ បានធ្វើ​ឲ្យ​ភ័យខ្លាច​ដល់​ក្រុម​អ្នក​ឡើង​ភ្នំ ខណៈ​ផ្ទាំង​ថ្ម​បាន​ធ្លាក់​រលំ​មកលើ ចំណោត​នៃ​ភ្នំភ្លើង​។

​ក្រុមមន្ត្រី​បាន​និយាយថា កំណើន​អ្នកស្លាប់​ដោយ​ការរញ្ជួយ​ដី ដែល មាន​ចំណុចកណ្តាល​នៅ តំបន់​នៃ​កោះ​ឡំ​បុក កើនឡើង​ដល់​១៦​នាក់ និង​៣៣៥​នាក់ រង របួស ដោយ​ភាគច្រើន​រងរបួស​ដោយ​ការបាក់​រលំ​អគារ​។

​អាជ្ញាធរ​ឧទ្យាន​ជាតិ​និយាយថា ច្រក​ផ្លូវ​សំខាន់ ទៅរក​កំពូល​ភ្នំភ្លើង​ដែលមាន​កម្ពស់ ៣៧២៦​ម៉ែត្រ ត្រូវបាន​បោសសំអាត ហើយ​ឧទ្ធម្ភាគចក្រ បានផ្តល់​គ្រឿង​ផ្គត់ផ្គង់ ដល់​មនុស្ស​មួយចំនួន ដែល​កំពុង​ស្វែងរក​ទី សុវត្ថិភាព​។

​ជនជាតិ​ថៃ​បាន​បង្កើត​ក្រុម​ធំជាងគេ​ក្នុងចំណោម​ជនបរទេស​ចំនួន 637 នាក់ ដែល​បាន​ចុះឈ្មោះ​ឡើង​ភ្នំ​កាលពី​ថ្ងៃទី 27 និង 28 ខែកក្កដា​ដែលមាន​ចំនួន 337 នាក់ ដែលមាន​ជនជាតិ​បារាំង ហូ​ឡង់​និង​អេ​ស្ប៉ា​ញ​ជា​ក្រុម​ធំ បន្ទាប់ពី​ជនជាតិ​ថៃ​។ ការរញ្ជួយ​ដី​ទំហំ 6,4 រិច​ស្ទឺ ត្រូវបាន​គេ​ចាត់ទុកថា​មាន​ភាពខ្លាំង ហើយ​អាច​បណ្តាល ឱ្យ មានការ​ខូចខាត​ធ្ងន់ធ្ងរ​៕