គយ​ច្រកទ្វារ​អន្តជាតិ​គីឡូ​១៣ មាន​ដាក់​ខែ និង​រាប់​ក្បាល​ឡាន​យកលុយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2018 ក+ ក-

​បាត់ដំបង ៖ បន្ទាប់ពី​មានការ​ចម្រូងចម្រាស់​ពី​សំណាក់​ក្រុម​ឈ្មួញ​ដឹក​ត្រី​ក្លាសេ​ឲ្យ​ក្រពើ​ស៊ី ស្ថាប័នគយ​ច្រកទ្វារ​អន្តរជាតិ​គី​ឡី​តិ៍​១៣ ហៅ​ភ្នំ​ដី បាន​រង​កា​រិះគន់​យ៉ាង​ចាស់ដៃ​ពី​ក្រុម​ឈ្មួញ​ដឹក​ត្រី​ក្លាសេ​(​គ្មាន​គុណភាព​) នាំចូល​ពី​ប្រទេស​ថៃ យកទៅ​ធ្វើជា​ចំណី​ឲ្យ​ក្រពើ​ស៊ី ថា បាន​ជំរិត​យកប្រាក់​ពី​ពួកគាត់​ក្នុងតម្លៃ​ខ្ពស់​ដោយ​គ្មាន​វិក្ក​យ ប​ត្រ ដែលជា​ករណី​លួច​បន្លំ​បំបាត់​ពន្ធ​រដ្ឋ ហើយ​ការ ទាមទារ​និង​តម្រូវ​ឲ្យ​បង់​នោះ វា​លើសពី​អ្វីដែល​ពួកគាត់​អាច​រក​ចំណូល​ប្រចាំថ្ងៃ​ទៅទៀត​។​

ក្រុម​ឈ្មួញ​បាន​បញ្ជាក់ថា ការរកស៊ី​ដឹក​ត្រី​ក្លាសេ​រាល់ថ្ងៃនេះ គឺ​យកទៅ​ធ្វើជា​ចំណី​ឲ្យ​ក្រពើ​ស៊ី​នៅក្នុង​ខេត្តសៀមរាប ។​ពួកគាត់​ថា ការប្រកប​រប​ដឹក​ត្រី​ចិញ្ចឹមជីវិត​សព្វថ្ងៃ រក​មិនសូវ​ចំណេញ​នោះទេ នេះ​គ្រានតែ​ជា​របរ​គួបផ្សំ​តិចតួច​សម្រាប់​ចិញ្ចឹម​កូន​រៀន និង​មិន​ចង់​ធ្វើ​ចំណាកស្រុក​ទៅ​ស៊ីឈ្នួល​នៅ​ស្រុក​គេ​តែប៉ុណ្ណោះ​។ ពួកគាត់​បន្តថា ការដឹកជញ្ជូន​ត្រី​ក្លាសេ​នេះ ត្រូវ​បង់​ឲ្យ​មន្ត្រី​គ្រប់​ស្ថាប័ន លើកលែងតែ​មន្ត្រី​អាជ្ញាធរ​ដូចជា មេភូមិ មេឃុំ និយាយ​ជារួម​ឲ្យ​តែម​ន្ត្រី​ជំនាញ​ក្នុង​ស្ថាប័នរដ្ឋ​នៅតាម​ដងផ្លូវ​ជាតិ គឺ​ត្រូវ​បង់​ឲ្យ​គេ​ទាំងអស់ ទំរាំ​ដល់​គោលដៅ​គឺ​នៅសល់តែ​កាបូប​ទទេ​ក៏មាន​។​

​ប្រភព​នេះ​បន្តទៀតថា ចំពោះ​ស្ថាប័នគយ​ប្រចាំ​ច្រកទ្វារ អន្តរជាតិ​គីឡូ​តិ៍​១៣ ឬ​ភ្នំ​ដី វិញ​នៅពេល​មុន​បោះឆ្នោត ធ្លាប់តែ​បង់​១​រថយន្ត​ចំនួន​៥​ម៉ី​ន​រៀល​ទេ ហើយ​គ្មាន​កញ្ចប់​បង់​ប្រចាំខែ​នោះទេ តែ​ក្រោយពេល​បោះឆ្នោត​ហើយ គឺ​ស្ថាប័នគយ​នៅ​ទីនោះ តម្រូវ​ឲ្យ​បង់ប្រាក់​ប្រអប់​ក្នុង​មួយខែ​ឲ្យ​មេ​គយ ចំនួន​៣០០​ដុល្លារ តែ​ចំពោះ​កូនចៅ​តម្រូវ​បង់​ឲ្យ ១៥០​ដុល្លា​បន្ថែម​ពីលើ​ប្រាក់​ប្រចាំថ្ងៃ​ទៀត​។ ការតម្រូវ​បង់ប្រាក់​នេះ គ្មាន​វិក្កយបត្រ​ទេ ដែលជា​អំពើពុករលួយ​ដ៏​ធំ​មួយ យកលុយ​លម្អៀង​ពី ចែកគ្នា​ទៅវិញ ដោយ​មិន​អើពើ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​សាមីក្រសួង និង​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រមូល​ពន្ធអាក​រ​ដើម្បី​ជា​ប្រយោជន៍​អភិវឌ្ឍន៍​សង្គមជាតិ​នោះឡើយ​។​

​បើតាម​ព័ត៌មាន​បែកធ្លាយ​ចុងក្រោយ​ពី​ឈ្មួញ​បញ្ជាក់ថា ការបង់ប្រាក់​ចំពោះ​ក្រុម​ឈ្មួញ​ឲ្យ​មន្ត្រី​គយ​ច្រកទ្វារ​ខាងលើ​ក្រោយពី​ចរ​ចាគ គឺ​តម្រូវ​បង់​ឲ្យ​កូនចៅ​ក្នុង​មួយខែ ចំនួន​៤០​ម៉ឺន​រៀល ចំណែក​មេ​គយ ក្នុង​មួយខែ ៨០​ម៉ឺន​រៀល តែ​ប្រាក់​ប្រចាំថ្ងៃ​ក្នុង​១​រថយន្ត ៥​ម៉ី​ន​រៀល​ផ្សេងទៀត​នៅ​រក្សា​ដូច​លើក​មុនៗ​ដដែល​។​

​ជុំវិញ​ករណី​ខាងលើនេះ យើង​មិនទាន់​ទទួលបាន ការបកស្រាយ​ពី​លោក អ៊ុយ វិត ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារព្រំដែន​អន្តរជាតិ​គីឡូ​១៣ ឬ​ច្រក​ភ្នំ​ដី​នៅឡើយ​ទេ​៕

                                                                ( ច្រកអន្តរជាតិគីឡូ១៣ ឬច្រកភ្នំដី )