អាង​ស្តុក​ទឹក​មួយចំនួន​នៅ​ឧ​ត្ត​រ​មានជ័យ បើក​បង្ហូរ​ចេញ​ដើម្បី​បញ្ចៀស​ការ​ជន់​លិច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2018 ក+ ក-

​ឧ​ត្ត​រ​មានជ័យ ៖ មន្ទីរ​មន្ត្រី​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានអោយដឹងថា ភ្លៀង​ធ្លាក់​ជាប់ គ្នា​ដែល​ធ្វើអោយ​ទឹក​នៅតាម​បណ្ដា​អាង​ស្តុ​បក​ទឹក មួយចំនួន​ក្នុង​ខេត្ត ត្រូវបាន​បើក​បង្ហូរទឹក​ចេញ​ខ្លះៗ និង​បណ្តា​អាង​ស្តុ​ប​ទឹក​ផ្សេងៗ ទៀត​នៅ​ខ្វះ​ទឹក​សម្រាប់​រក្សាទុក​នៅឡើយ​។​

​តាម​អោយដឹងពី លោក ញឺ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា បើ​គិត​ចាប់​ត្រឹម​ពីថ្ងៃ​ទី​៨ រហូតដល់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ នេះ អាង​ស្តុក​ទឹក​មួយ ចំនួន ត្រូវ​ជំនន់​ទឹកភ្លៀង​ជន​លិច​រហូតដល់​កំរិត​ប្រកា​សាសន្ន ដែល​ធ្វើអោយ​មន្ត្រី​ជំនាញ​សម្រេចចិត្ត បើក​បង្ហូរទឹក​ចេញ​ខ្លះ ដើម្បី​ជៀសវាង​ពី​ផលប៉ះពាល់​។​

​លោក​បាន​បន្ថែមថា ស្ថានភាព​មាន​ភ្លៀង​ធ្លាក់ នៅ​ផ្នែក​ខាងលើ​នៃ​ជួរ​ភ្នំ តាម​ព្រំដែន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា ក៏ពិតមែន ក៏ប៉ុន្តែ​វា​មិនទាន់មាន​ទឹក​ជន​លិច​មក​ផ្នែក​ខាងក្រោម ល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់ផ្ទះ​សម្បែង និង​ស្រែចំការ ផលដំណាំ​របស់​ប្រជាកសិករ​ដូច​ឆ្នាំមុនៗ​នោះទេ​។​

​លោក​បន្តថា ស្ថានភាព​ទឹក​ក្នុង​អាង​ស្តុក​ទឹក​ទំនប់​០៥ បាន​ជន់​លិច​ឡើងដល់​កំរិត​ប្រកាស អាសន្ន កំពស់​ទឹក​២,២០​ម៉ែត្រ ស្ថិតនៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ និង​ទំ​បន់ លោក ទំនប់ទឹក​ត្រពាំងវែង ស្ថិតក្នុង​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ដោយ​មន្ត្រី​ជំនាញ​បានធ្វើ​ការបើក​បង្ហូរទឹក​ចេញ​ជា​បណ្តើរៗ ដើម្បី​បន្ត​ចូលទៅក្នុង​អាង​ស្តុ​ប​ទឹកធំៗ នៅ​ផ្នែក​ខាងក្រោម​។​ម្យ៉ាងទៀត ដើម្បី​ការពារ​នៅពេល​ដែលមាន​ប្រភពទឹក​ខ្លាំង​ចូលមក បើក​បង្ហូរ​ចេញ​មិនទាន់ ដែលជា​បញ្ហា​បង្កអោយមាន​ផលប៉ះពាល់​ដល់​ផលប្រយោជន៍​ផ្សេងៗ​ដូច​ឆ្នាំមុនៗ​នោះ​ផងដែរ​។

​ដូចជា​អាង​ស្តុក​ទឹក​បឹង​តា​ម៉ុក ស្រុក​អន្លង់វែង​ដែល​ជាទី​ស្តុក​ទឹក ដ៏​សំខាន់​មួយ និង​ក៏​ជា​អាង​រំដោះ​ទឹក ពី​អាង​ស្តុ​ប​ទឹក​លេខ​០៥ (​សូន្យ​ប្រាំ​) ក្នុងស្រុក​ត្រពាំង​ប្រាសាទ​។​

​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ទៀតថា នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ សព្វថ្ងៃ នេះ ក្រៅពី​ប្រព័ន្ធធារាសាស្ត្រ​ធុន​ធំ ចំនួន​៣​កន្លែង ហើយ​មាន​ប្រព័ន្ធធារាសាស្ត្រ​ធុន​មធ្យម និង​ធុន​តូច​សរុប​ទាំងអស់​ចំនួន​៧០​កន្លែង នៅតាម​បណ្តា​ស្រុក​នានា ក្នុង​ខេត្ត ដែល​កំពុងតែ​បម្រើអោយ​ផលប្រយោជន៍​លើ​វិស័យ​កសិកម្ម ក្នុង​ខេត្ត​នេះ​៕