ឆក់​បានសម្រេច ត្រូវ​ជនរងគ្រោះ​ដេញ​បុក​ដួល​កណ្តាលផ្លូវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2018 ក+ ក-

​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​នគរបាល​ខ​ណ្ឌ​ដង្កោ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ក្រោយ​ពេលធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក​OPPO​មួយគ្រឿង​ពី​នារី​ម្នាក់ កាលពី​វេលា​ម៉ោង ៥​និង​០០​នាទី ល្ងាច​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំនុច​រង្វង់​មូល​កួ​ស្រូវ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រះ​ធាតុ​សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​នារី​រងគ្រោះ​ម្ចាស់​ទូរស័ព្ទ​ខាងលើ​បានអោយដឹងថា មុនពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​VIVA​មួយគ្រឿង​ចេញពី​កន្លែងធ្វើការ​គោលបំណង​ត្រលប់​ទៅផ្ទះ​ខ​ណះ​ពេលដែល​ជិះ​ម៉ូតូ​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​សេ​១២៥​មួយគ្រឿង​ឌុប​គ្នា​បាន​ជិះ​មក​ក្បែរ​គាត់​ហើយក៏​បានធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទ​របស់គាត់​ហើយ​ព្យាយាម​បើក​រត់គេចខ្លួន ។​ភ្លាមៗ​នោះ នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញតាម​តែ​ជា​អកុសល​ជនសង្ស័យ​បាន​ដួល​ម៉ូតូ​ហើយ​នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​បុក​ថែម​ពីក្រោយ​បណ្តាលអោយ​ជនសង្ស័យ​រងរបួស​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ឃាត់​ចាប់​ប្រគល់អោយ​សមត្ថកិច្ច​។​

​ក្រោយពេល​កើតហេតុ​នារី​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់រ​លួស​ផងដែរ​។​

​ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​បញ្ជូនមក​សាកសួ​រ​និង​ឃុំ​ខ្លន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ​ដើម្បី​កសាង​សុំ​នុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធិ​៕