ព្យុះទីហ្វុង រូមបៀ បង្កកចរាចរណ៍ក្នុងក្រុងសៀងហៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2018 ក+ ក-

សៀងហៃ ៖ ព្យុះទីហ្វុង រូមបៀ នាំមកជាមួយភ្លៀងធ្លាក់ និងខ្យល់ខ្លាំង បានធ្វើឲ្យមានការបាក់ដី នៅក្រុងសៀងហៃ ប្រទេសចិនខាងកើត នៅព្រឹកថ្ងៃសុក្រនេះដែលបានកាត់ផ្តាច់ ចរាចរណ៏ ពន្យាពេលនាវាចម្លងអ្នកដំណើរ ជើងហោះហើរ និងរថភ្លើង។

ការិយាល័យតាមដានអាកាសធាតុនៅក្រុងស៊ាងហៃ នៅព្រឹកថ្ងៃសុក្រនេះ បានចេញ សេចក្តីជូនដំណឹងព័រណ៌លឿង សម្រាប់ព្យុះទីហ្វុង រូមបៀ និងបានបង្កើនសេចក្តីជូន ដំណឹងដល់ព័រណ៌ទឹកក្រូចខណៈភ្លៀងធ្លាក់ខ្លាំងនៅបន្ត។

ប្រទេសចិនមាន ប្រព័ន្ធព្រមាន អាកាសធាតុដែលមានកូដពណ៌ចំនួនបួនកំរិត រួមមានពណ៌ក្រហមជាកំរិត ធ្ងន់ធ្ងរបំផុត បន្ទាប់មក ពណ៌ទឹកក្រូច លឿងនិងខៀវ។
ខ្យល់បក់ខ្លាំងបានវាយប្រហា នៅ តំបន់ ឆ្នេរ នៃទីក្រុងស៊ាងហៃ ហើយ ខ្យល់បក់ខ្លាំងនិងរលក ធំៗ បានបង្ខំឱ្យនាវាខ្សែនាវា ចម្លង ចំនួនបីត្រូវបិទនៅក្នុងទីក្រុងនេះ។ ខណៈមានភ្លៀងធ្លាក់ខ្លាំង ស្ពានឆ្លងកាត់ទន្លេរយ៉ាងសេ Yangtze នៅស្រុក ឆុងមិញ Chongming បានបិទចរាចរ។

នៅព្រឹកថ្ងៃសុក្រនេះ ជើងហោះហើរសរុប ១៤៩ជើង នៅព្រលានយន្តហោះ ពូដុង និង ហុងហ្គីអៅ និងរថភ្លើង ១១១ខ្សែទៅកាន់តំបន់ឆ្នេរភាគខាងត្បូង ប្រទេសចិន ត្រូវបានលុបចោល៕