យន្តហោះដឹកអ្នកដំណើរ ស៊ីមឹនអ៊ែរ រត់វេចេញពីផ្លូវ ក្នុងព្រលានយន្តហោះ ក្រុងម៉ានីល ប៉ុន្តែគ្មានអ្នករងរបួសឡើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2018 ក+ ក-

យន្តហោះហោះក្រុមហ៊ុនអាកាសចរណ៏ស៊ីមឹនអ៊ែរ មានអ្នកដំណើរ១៦៥នាក់ ជិះ នៅលើនោះ បានរត់វេចេញពីផ្លូវរត់ នៅព្រលានយន្តហោះ ក្នុងទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន នៅពេលជិតពាក់កណ្តាលអាធ្រាត ប៉ុន្តែគ្មានអ្នកស្លាប់ ឬរងរបួសឡើយ។ មន្ត្រីទទួលបន្ទុកកិច្ចការសាធារណៈ នៃអាជ្ញាធរព្រលានយន្តហោះអន្តរជាតិ ក្រុងម៉ានីល បានឲ្យដឹងថា យន្តហោះបូអ៊ីញ ៧៣៧-800 កំពុងធ្វើការចុះចត បន្ទាប់ពីធ្វើការហោះហើរ មកពី ទីក្រុងស៊ី មឹន ជាទីក្រុងកំពង់ផែ នៅប្រទេសចិន បានធ្វើការចុះចតនៅព្រលាន យន្តហោះក្រុងម៉ានីល ប្រទេសហ្វីលីពីន អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។

ក្រុមហ៊ុន Xiamen Air គឺជាក្រុមហ៊ុន សម្ព័ន្ធរបស់ក្រុមហ៊ុន China Southern Airlines ។
សេចក្តីថ្លែងការបាននិយាយថាអ្នកដំណើរទាំង១៥៧នាក់ និងអ្នកបំរើការយន្តហោះ៨នាក់ ត្រូវបានជន្លៀស ដោយគ្មានរងរបួសឡើយ ហើយក្រុមហ៊ុនកំពុងពិនិត្យយ៉ាងដិតដល់ អំពី ស្ថានភាពនេះ។ អាជ្ញាធរព្រលានយន្តហោះ ហ្វីលីពីន និយាយថា អ្នកដំណើរ នៃជើង ហោះហើរ ៨៦៦៧ នៃក្រុមហ៊ុន ស៊ីមឹន ត្រូវបាននាំទៅកាន់សណ្ឋាគារមួយ នៅជិតចំណត ទី១នៃព្រលានយន្តហោះអន្តរជាតិនីណយអាគីណូដែលបំរើដល់ជើងហោះហើរអន្តរ ជាតិ មកកាន់ប្រទេសនេះ។ដោយសាតែមានឧបត្តិហេតុ ផ្លូវហោះហើរអន្តរជាតិ ព្រលាន យន្ត ហោះ នីណូអាគីណូ ត្រូវបានបិទ រហូតដល់ម៉ោង១២យប់ថ្ងៃសុក្រ ម៉ោងនៅក្នុងតំបន់ ។