បិទ​បើកៗ ការធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្ពាន​អូរ​គគី ដោយសារ​ទឺ​ក​ភ្លៀង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 August, 2018 ក+ ក-

​កំពង​ស្ពឺ ៖ លោក សែម វុ​ឌី នាយ​ប៉ុស្តិនគរបាលរ​ដ្ឋ​បាល​ឃុំ​ត្រែងត្រយឹង​បាន​និយាយ​អោយដឹង​តាម​ទូរ​សព្ទ័​ថា​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៨​នេះ​ទឹក​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤​មានការ​ស្រក​ចុះ​រហូតដល់​30%​ហើយ អាចអោយ​រថយន្ត​ធំ​តូច​បើកបរ​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤​បាន​វិញ​ហើយ ខណៈដែល​នៅ​ម្តុំ​ស្ទឹង​សំរោង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ កំពុងតែ​ផ្អាក​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤​នៅឡើយ​ទេនោះ​។​

​គួរ​រំលឹក​ដែលថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន បង្ក​ឲ្យ​ជន់​លិច​ហូរ​កាត់​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ស្ពាន​អូរ​គគី ស្ថិត​ក្នុងភូមិ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្ថានភាព​បែបនេះ បណ្ដាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ដែល​ពិបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់ តាម​ការ​ឲ​ដឹង​ពី​មន្ដ្រី​ជំនាញ​ឧត្ដុនិយម ថាបើ​ភ្លៀង​នៅ តែ​បន្ដ​ធ្លាក់ទឹក​នៅលើ​ភ្នំ​កាន់តែច្រើន គឺ​កំណាត់​ផ្លូវជាតិ​លេខ ៤ ប្រាកដជា​រង​ការ​ជន់​លិច បន្តទៀត​កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ នេះ​ក្នុងភូមិ​សាស្ត្រ ឃុំ​ត្រែងត្រយឹង ទឹកភ្លៀង​ជន់​លិច​ហូរ​កាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ ៤ មាន​ចំនួន ០៣ កន្លែង​ផ្សេងគ្នា ក្នុងនោះ ៖

​គោលដៅ​ទី ១ ៖ ចំណុច​ស្ពាន​អូរ​គគី​ចន្លោះ គីឡូម៉ែត្រ​លេខ ១០៦​ទៅ​លេខ​១០៧
​គោលដៅ​ទី ២ ៖ ចំណុច​ខាងលិច​ផ្សា​ត្រែងត្រយឹង ត្រង់​ចន្លោះ គីឡូម៉ែត្រ​លេខ ៩០​ទៅ​លេខ​៩១ ។
​គោលដៅ​ទី ៣ ៖ ចំណុច​ខាងកើត​ផ្សា​ត្រែងត្រយឹង ត្រង់​ចន្លោះ គីឡូម៉ែត្រ​លេខ​៨៧​លេខ​៨៨ ។

​ចំណុច​ទាំង ៣ ខាងលើ ត្រូវបាន​អាជ្ញាធរ​ផ្អាក​ការធ្វើ​ចរាចរណ៍ ឆ្លងកាត់​ទីនោះ​ជា​បណ្តោះអាសន្ន រថយន្ត ធំៗ​ផ្អាក តែ​រថយន្ដ​ប្រភេទ​ទេសចរណ៍ ធ្វើដំណើរ​ឆ្លងកាត់​បាន មកដល់​ម៉ោង ១៦ និង ០០​នាទី រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨​នេះ កំណាត់​ផ្លូវជាតិ​លេខ ៤ ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ឆ្លងកាត់​វិញ ប៉ុន្តែ​បើ​ស្ថានភាព​ទឹក ភ្លៀង​បន្ដ​ធ្លាក់​មកទៀត ប្រាកដ​ណាស់​ទឹក​អាច​ជន់​លិច ផ្លូវជាតិ​លេខ ៤ ម្ដងទៀត ចរាចរណ៍​គឺអាច​ផ្អាក​មិន​អោយធ្វើ​សកម្មភាព​ឆ្លងកាត់​ជា​បណ្ដោះអាសន្ន​សិន ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៨​នេះ លោក សែម វុ​ឌី នាយ​ប៉ុស្តិនគរបាលរ​ដ្ឋ​បាល​ឃុំ​ត្រែងត្រយឹង​និយាយថា​ចរាចរណ៍​បាន​បើក​អោយ​ដំណើរការ​ដដែល ខណៈដែល​ទឹក​ស្រក​30%​ហើយ​នោះ​៕