បិទ​​ផ្លូវ​ឆ្លងកាត់ទំនប់​បឹង​ស្នេហ៍ទៅ​ផ្សា​រក​អណ្តើក ព្រោះ​ទឹក​លិច​ហូរ​កាត់​ខ្លាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 August, 2018 ក+ ក-

​ព្រៃវែង ៖ ផ្លូវបំបែក​ចេញពី​ផ្លូវជាតិ​លេខ​11 កាត់​ទៅ​ផ្សារ​កំពង់​សឹង និង​ផ្សា​រក​អណ្តើក ផ្លូវជាតិ​លេខ​1 ត្រូវបាន​ទឹកជំនន់​លិច​ហូរ​កាត់​មួយកន្លែង​ត្រង់ចំណុច​ក្បែរ​គល់ស្ពាន​បឹង​ស្នេហ៍ ស្ថិត​ក្នុងភូមិ​ស្នេហ៍ ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ហើយ​ឥឡូវនេះ ត្រូវបាន​អាជ្ញាធរខេត្ត ដាក់បទបញ្ជា​ឲ្យ​អាជ្ញាធរ​ស្រុក​ពាម​រក៍ និង​ស្រុក​បាភ្នំ​ដាក់​បា​រ៉ា​ស់បិទ​ទាំងសងខាង ហាម​មិន​ឲ្យ​រថយន្ត​ធន់​ធំ​បើកបរ​ធ្វើដំណើរ​ឆ្លងកាត់​ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​។ រីឯ​រថយន្ត​ធន់​តូច​និង​ម៉ូតូ​ធ្វើដំណើរ​ឆ្លងកាត់​បានជា​ធម្មតា​។

​បើតាម​លោកស្រី សេង ទៀង អភិបាលស្រុក​ពាម​រក៍ និង​លោ ពេ​ទ ភិ​រុណ អភិបាលស្រុក​បាភ្នំ​បាន​ប្រាប់​ភ្នាក់ងារ​ទូរទស្សន៍​អា​សុ​ី​អាគ្នេយ៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី​18​ខែសីហា​ឆ្នាំ​2018​ម្សិលមិញ​ថា​ជំនន់​ទឹកភ្លៀង​និង​ជំនន់​ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​លឿន​បង្ក​ឲ្យ​ទឹក​ហូរ​កាត់​តិចៗ​ពីលើ​ផ្លូវត្រង់​ចំណុច​បឹង​ស្នេហ៍​នេះ​ចម្ងាយ​ប្រវែង​ប្រហែល​ជាង​100​ម៉ែត្រ​ចាប់តាំងពី​ថ្ងៃទី​14​ខែសីហា​ឆ្នាំ​2018​។​មកដល់​ល្ងាច​ថ្ងៃទី​18 ខែសីហា នេះ ទឹកបាន​លិច​ផ្លូវ​មាន​ជម្រៅ​ប្រហែល​ជាង​1​តឹក​។

លោក​អភិបាលស្រុក​ទាំង​2​បាន​បន្តទៀតថា​ដោយមាន​ការយកចិត្តទុកដាក់​ពី​សំណាក់​លោក ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រៃវែង បានដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​ស្រុក​ដឹកនាំ​កម្លាំងចម្រុះ​មក​ប្រចាំ​ការដាក់​បា​រ៉ា​ស់បិទ ដោយ​អាជ្ញាធរ​ស្រុក​ពាម​រក៍ ដាក់​បិទ​នៅត្រង់ចំណុច​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​11 ទល់មុខ​សាលាឃុំ​ព្រៃ​កណ្តៀង ដើម្បី​ហាម​មិន​ឲ្យ​រថយន្ត​ធន់​ធំ​បើក​ឆ្លងកាត់​ដោយ​ណែនាំ​ឲ្យ​ពួកគាត់​បើក​មកពី​ទី​រួម​ខេត្តព្រៃវែង​ឲ្យ​ទៅ​ត្រង់​តាមផ្លូវ​ជាតិ​លេខ​11​ដែល​កំពុង​ជួលជុល​ចេញទៅ​ចំណុចរ​ង្វ​ល់​មូល​អតីត​កំពង់ចម្លង​អ្នក​លឿង​ផ្លូវជាតិ​លេខ​1​វិញ​។​

​រីឯ​អាជ្ញាធរ​កម្លាំងចម្រុះ​ខាង​ស្រុក​បាភ្នំ បានដាក់​ប៉ា​រ៉ា​ស់បិត​ត្រង់ចំណុច​ឃុំ​ធា​យ​ដើម្បី​ឲ្យ​រថយន្ត​ធន់​ធំ​វាង​ចេញទៅ​តាមផ្លូវ​បាភ្នំ​ផ្សារ​កំពង់​សឹង​ឫ​វាង​តាម​ផ្សា​រក​អណ្តើក​ទៅ​ផ្លូវជាតិ​លេខ​1​ដូចគ្នា​។​

​លោក​អភិបាលស្រុក​ទាំង​បានបញ្ជាក់​បន្ថែមថា ការដែល​ហាម​មិន​ឲ្យ​រថយន្ត​ធន់​ធំ​បើកបរ​ឆ្លងកាត់​ផ្លូវ​លិច​ទឹក​បឹង​ស្នេហ៍​នេះ គឺ​ដើម្បី​បញ្ជៀ​ស​ខ្លាច​មាន​គ្រោះថ្នាក់​កើតឡើង​!​ព្រោះ​កន្លងទៅ​ប៉ុន្មាន​ឆ្នាំមុន​ធ្លាប់មាន​គ្រោះថ្នាក់​ទឹក​ហូរ​គួច​ធ្លាក់​រថយន្ត​ទេសចរណ៍​1​គ្រឿង​ចូលទៅក្នុង​បឹង​មាន​ជនជាតិ​បរទេស​ស្លាប់​ជាច្រើន​នាក់​រួចមកហើយ​។​ប៉ុន្តែ​ទឹក​លិច​ឆ្នាំនេះ​មិន​ធ្ងន់ធ្ងរ​ទេ​គឺ​រថយន្ត​ធន់​តូច​និង​ម៉ូតូ​គឺ​ខាង​អាជ្ញាធរ​បានធ្វើ​ការណែនាំ​ពួកគាត់​ឲ្យ​ធ្វើការ​ឆ្លងកាត់​បាន​ជាធ​ម្ម​តា​ដោយ​ការ​ប្រុង​ប្រ​យ​ត្ន័​ផងដែរ​។​

​ទន្ទឹម​នោះ អាជ្ញាធរ​ស្រុក​ទាំង 2 ក៍​បានដាក់​កម្លាំង​ឃ្លាំមើល​ជាប្រចាំ​ព្រោះ​តំបន់​បឹង​ស្នេហ៍​នេះ ក្រៅពី​អ្នកធ្វើដំណើរ​ឆ្លងកាត់​ក៍​នៅមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់​ទៅ​ទស្សនា​លេង លំហែ​កម្សាន្ត​កាយ​ជា​រៀងរាល់​សប្តាហ៍​ទៀតផង​។ តែ​ទោះជា​យ៉ាងណា​លោក ជុំ សុ​ភី​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តព្រៃវែង​ក៍​បានបញ្ជាក់​ប្រាប់​ភ្នាក់ងារ​តាម​ទូរស័ព្ទ នៅ​ល្ងាច​ថ្ងៃទី​18 ខែសីហា ម្សិលមិញ នេះ​ថា ស្ថានភាព​ទឹក​គឺ​បាន​ធ្លាក់ចុះ​នៅត្រឹម 6,63​ម៉ែត្រ ប៉ុណ្ណោះ ខណៈ​កម្ពស់​ទឹក​កាលពី​ថ្ងៃទី​17 ខែសីហា ឡើង​រហូតដល់​ទៅ​6​ម​.68​សង់ទីម៉ែត្រ​ក្រោម​កម្រិត​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន​7​ម​.50​សង់ទីម៉ែត្រ​៕