ក្រសួង ហាម​លក់ និង​ប្រើប្រាស់ ផលិតផល​បំប៉ន​ផ្លូវភេទ AMOUR
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 August, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាស​ជូនដំណឹង​ថា ដើម្បី​ចៀសវាង​ខាតបង់​ប្រាក់ និង​ប៉ះពាល់​ដល់​សុខភាព ឬ​អាច​ឈានដល់​បាត់បង់​អាយុជីវិត ( ដូចជា​គាំងបេះដូង​ជាដើម ) របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល បានប្រកាស​ជូនដំណឹង​ដល់​ជនានុជន បញ្ឈប់​ការប្រើប្រាស់ ផលិតផល​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ AMOUR ជាបន្ទាន់​។​

​ក្រសួងសុខាភិបាល បានចាត់ទុក​ការលក់​ផលិតផល​នេះ ជា​អំពើ​ខុសច្បាប់​ព្រោះ​ផលិតផល​នេះ គ្មាន​ចុះ​បញ្ជិកា និង​គ្មាន​ការត្រួតពិនិត្យ​ពី​ក្រសួងសុខាភិបាល​ឡើយ ។

​តាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ឈ្មោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន ១០ ដែល​ក្រសួង​បាន​តម្រូវឱ្យ​បញ្ឈប់​ការផ្សព្វផ្សាយ ការចែក​ចាយ ហើយ​ថា នឹង​ចាត់ការ​តាមច្បាប់​នោះ​មាន ១. Nuna Shop , ២. AMOUR បុរស​មន្ត​ស្នេហ៍ , ៣. ក្តី​សុខ បុរស 100% , ៤. Zarii Onlineshop 168, ៥. Je Cavan, ៦. Oun ay Shop, ៧. សុខភាព បុរស , ៨. Dr. Strong Man, ៩. Mr. Black Man និង ១០. អា​យ៉ា លក់​ផលិតផល ធំ រឹង បានយូរ ៕