អតីតមន្ត្រី​ជាន់ខ្ពស់ និង​សកម្មជន​បក្សប្រឆាំង​១១​នាក់ ត្រូវបាន​ដោះលែង​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 August, 2018 ក+ ក-

​ភ្នំពេញ ៖ យោងតាម​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ ព្រះករុណា​ទ្រង់​បាន​ព្រះរាជទាន​ការលើកលែងទោស​ដល់ អតីតមន្ត្រី​ជាន់ខ្ពស់រ​បស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​សកម្មជន​ចំនួន​១០​នាក់ (​សរុប​ចំនួន​១១​នាក់​) នៅ​រសៀល​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ នេះ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់ម​ន្ត្រី តុលាការ​រាជធានី នៅវេលា​ល្ងាច​នេះ​។​

​មន្ត្រី​តុលាការ​បាន​ប្រាប់​នៅ​ព្រលប់ ថ្ងៃទី​២៧ ខែសីហា ថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​បានទទួល​លិខិត​លើកលែងទោស​អ្នក​ទាំងនេះហើយ ហើយ​នៅពេលនេះ​កំពុង​ធ្វើ​ដីការ​ដោះលែង​
​ដែល​ពួកគេ​នឹងត្រូវ​ដោះលែង​នៅ​យប់​នេះ​តែម្តង បន្ទាប់ពី​រៀបចំ​បែបបទ​តាម​នីតិវិធី​រួចរាល់​។​

​ការលើកលែងទោស​នេះ​កើតឡើង​បន្ទាប់ពី​មាន​លិខិត​សុំ​ការសណ្តោស​ប្រោសប្រណី​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទូល​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះរាជទាន​លើកលែងទោស​ដល់​ពួកខ្លួន​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ លិខិត​សុំ​អន្តរាគមន៍​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៤ ខែសីហា ។​

អតីតមន្ត្រី​ជាន់ខ្ពស់រ​បស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​សកម្មជន​ទាំង​១១​នាក់ ដែល​កំពុងតែ​ជាប់ពន្ធនាគារ​ព្រៃ​ស មានដូចជាៈ ១.​លោក មា​ជ សុវណ្ណារ៉ា ។ ២.​ឃិន ជំរឿន ។ ៣.​លោក​នាង សុ​ឃុន ។ ៤.​លោក សាន គីមហេង​។ ៥.​លោក​សាន សីហៈ ។ ៦.​លោក​អ៊ុក ពេជ្រ​សំណាង ។ ៧.​លោក​ទេព ណារិន​។ ៨.​លោក​អឿ ណា​រិ​ទ្ធ ។ ៩.​លោក​អាន បឋម ។ ១០.​លោក​កែ ឃី ។ ១១.​ស៊ុំ ពុទ្ធិ ។

​សូម​រំលឹកថា កាលពី​ថ្ងៃទី​២៤ ខែសីហា កន្លងមកនេះ អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​១០​នាក់ ផ្សេងទៀត​បាន​លិខិត​មួយ​ចេញ​ពន្ធនាគារ​ព្រៃ​ស សុំ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​លើកលែងទោស ឲ្យ​មាន​សេរីភាព​វិញ ដោយ​ម្នាក់ៗ​សុទ្ធតែ​ទទួលស្គាល់ពី​ការប្រព្រឹត្ត​របស់ខ្លួន​ដែល​ឈានទៅដល់​ការចាប់ឃុំខ្លួន​៕