៣​ថ្ងៃ​ហើយ សព​អតីត​ថៅកែ​សណ្ឋាគារ​ឆាយ​ហុង​ដែល​ធ្លាក់​ពីលើ​ម៉ូតូ​ទឹក​រក​មិនទាន់​ឃើញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2018 ក+ ក-

​ភ្នំពេញ ៖ ករណីនេះ កើតឡើង​តាំងពី​ល្ងាច​អាទិត្យ ទី​២៦ ខែសីហា ឆ្នាំ​២០១៨ មកម្ល៉េះ នៅ​ចំណុច ដង​ទន្លេមេគង្គ​ក្នុងភូមិ​ល្វា សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រហូតមកដល់ ព្រឹក ថ្ងៃទី​២៩ ខែសីហា នេះ​គី រយៈពេល​២​យប់ ៣​ថ្ងៃ​ហើយ ប៉ុន្តែ​សាកសព​មិនទាន់​រកឃើញ​នៅឡើយ​ទេ​។​

​សមត្ថកិច្ច​គរ​បាល​បាន​ឲ្យ​ដឹងថា ក្នុង​ថ្ងៃកើតហេតុ អតីត​ថៅកែ​សណ្ឋាគារ ឆាយ​ហុង បាន​បើក​ម៉ូតូ​ទឹក ដែល​ទើប​ទិញ​ក្នុងតម្លៃ ជិត ២​ម៉ឺន​ដុល្លារ ដើម្បី​លំហែកាយ តាម​ដង​ទន្លេ​ដង​ទន្លេមេគង្គ ម្តុំ​កោះដាច់ តែ​មិនដឹងថា មាន​បញ្ហា​អ្វី​នោះទេ ធ្វើ​ឲ្យ​គាត់​ធ្លាក់ទឹក​ហើយ​បាន​បាត់​ខ្លួន​រយៈពេល​២​ថ្ងៃ​ហើយ រក​សាកសព​មិនទាន់​ឃើញ​នៅឡើយ​រហូតមកដល់​ព្រឹក​ថ្ងៃទី​២៩ ខែសីហា នេះ ។​

​គួរ​ជម្រាប​ថា ហេតុការណ៍​នេះ មិនដឹង​ជា​កើតឡើង​ដោយ​មូលហេតុ​អ្វី​នោះទេ ខណៈ​បុរស​រូបនេះ​បើក​ម៉ូតូ​ទឹកបាន​ធ្លាក់ទឹក​លិច​បាត់ ហើយ​ម៉ូតូ​ទឹក​ក៏បាន​អណ្តែត​តាម​ដង​ទន្លេ​ចូល​ច្រាំង ហើយ​ត្រូវ​នគរបាល​យកទៅ​រក្សា​ទុក ។ ក្រោយមក ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ​នាំគ្នា​ជួល​ទូក​ជួយ​រក តែ​រក​ពុំ​ឃើញ​សោះ ។​

​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន បានបញ្ជាក់​ឱ្យដឹងថា ថៅកែ​សណ្ឋាគារ ឆាយ​ហុង ដែលមាន ឈ្មោះ ល្បីល្បាញ​នោះ បាន​ធ្លាក់ទឹក​លិច​បាត់​រយៈពេល​២​យប់ ៣​ថ្ងៃ​មកហើយ រក​សព​ពុំ​ឃើញ នៅឡើយ​ខណៈ​បើក​ម៉ូតូ​ទឹក​ដែល​ទើប​ទិញ​ថ្មី​លំហែកាយ​តាម​ដង​ទន្លេមេគង្គ ម្តុំ​កោះដាច់ ដែល​សមត្ថកិច្ច​មូលដ្ឋាន​សន្និដ្ឋានថា ជនរងគ្រោះ​អាច​ស្លាប់បាត់​បង់ជីវិត ហើយ​សព​ត្រូវ​ទឹក​ហូរ​ទៅ​ក្រោម​សាត់​បាត់​រក​មិនឃើញ ។ ទោះបីជា​យ៉ាងណា​ក្រុមគ្រួសារ​ក៏បាន​ស្វះស្វែង​ជួល​ទូក​បងប្អូន​ខ្មែរ​អ៊ិ​ស្លាម​ជួប​មុជ​រាវរក​តាំងពី​ថ្ងៃកើតហេតុ​រហូត​មកដល់​រសៀល​ដ្ងៃ​ទី​២៨ នេះ តែ​ពុំទាន់​បានឃើញ​នៅឡើយ ។​

​គួរ​ជម្រាប​ផងដែរ​ថា ជនរងគ្រោះ​ដែល​ធ្លាក់ទឹក​បាត់ ខ្លួន​នោះ​ឈ្មោះ​ហុក ប៊ុន ហ៊ុយ ហៅ​តា​ហ៊ុយ ភេទ​ប្រុស​អាយុ ប្រមាណ​ជាង​៤៧​ឆ្នាំ ជា​អតីត​ថៅកែ​សណ្ឋាគារ​ឆាយ​ហុង និង​បច្ចុប្បន្ន ជា​ថៅកែ​ហាង​គុយទាវ​មួយកន្លែង នៅក្នុង​ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​៕​