រដ្ឋាភិបាល​នឹង​បង្កើត​ខេត្ត​ពីរ​ទៀត​បំបែក​ចេញពី​ខេត្តកណ្តាល រតនគិរី និង​មណ្ឌលគិរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែសីហា​កន្លងទៅ បាន​ចារ​ឯកភាព​ក្នុងការ​សិក្សា​លទ្ធភាព​ក្នុងការ រៀបចំ​បង្កើត​ខេត្ត​ថ្មី​ចំនួន​ពីរ​ទៀត ទៅតាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​។ ការសិក្សា​បង្កើត​ខេត្ត​ពីរ​ទៀត​នេះ គឺ​ដើម្បី​លើកកម្ពស់ ប្រសិទ្ធ ភាព នៃ​ការគ្រប់គ្រង​រដ្ឋបាល​។

​គណៈកម្មាធិការ​ស្រាវជ្រាវ​កែសម្រួល​ព្រំប្រទល់​ថ្នាក់ក្រោម​ជាតិ ដែលមាន សម្តេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​មហា ផ្ទៃ​នឹង​ចាត់​មន្ត្រី​បច្ចេកទេស ដើម្បី​ធ្វើ ការសហការ​ជាមួយ​ក្រសួង និង​ខេត្ត​ពាក់ ព័ន្ធ ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជាក់ស្តែង បន្ទាប់ពី​សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី​បាន​ចារ​ឯកភាព​កាលពី​ថ្ងៃទី​២៨ សីហា​កន្លងទៅ​។ បើតាម​លិខិត​របស់​រដ្ឋ មន្ត្រី​មហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង ដាក់ជូន​សម្តេច​តេ​ជោ កាលពី​ថ្ងៃទី​២៧ សីហា បាន បញ្ជាក់ថា ការសិក្សា​លទ្ធភាព​ក្នុងការ​បង្កើត​ខេត្ត​ថ្មី​គឺ​បំណង​សំខាន់ ដើម្បី​ជួយ​លើក​កំពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល ការថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សា​ធារ ណៈ ការ​ជម្រុញ​អភិវឌ្ឍ​នៅ​មូលដ្ឋាន និង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ដោយ​ផ្អែក តាម​ពិនិត្យ​ជាទូទៅ​លើ​ស្ថាន ភាព​ភូមិសាស្ត្រ និង​ស្ថានភាព​ប្រជាសាស្ត្រ​។

​ក្រសួងមហាផ្ទៃ​នឹងធ្វើ​ការសិក្សា​លទ្ធភាព​បង្កើត​ខេត្ត​ថ្មី​មួយ​ដោយ​បំបែក​ចេញពី​ខេត្តកណ្តាល ដោយសារ​ខេត្តកណ្តាល​មាន​ភាព​ធំ ស្មុគស្មាញ និង​ស្ថិតនៅ ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​។ ក្រសួង​ក៍ នឹងធ្វើ​ការសិក្សា​លទ្ធភាព​បង្កើត​ខេត្ត​ថ្មី​មួយទៀត ដោយ​ពិនិត្យ​លើ​កត្តា​ភូមិសាស្ត្រ និង​ប្រជាសាស្ត្រ របស់​ស្រុក​កោះ ញែក​នៃ​ខេត្ត​មណ្ឌល​គី​រី និង​ស្រុក​លំផាត់​នៃ​ខេត្ត​រតនគីរី​។ បើតាម​សម្តេច ក្រ ឡា ហោម ស ខេង​បញ្ជាក់​នៅក្នុង​លិខិត​នោះ​ថា កិច្ចការ​រៀបចំ​បង្កើត​ខេត្ត​ថ្មី នឹងត្រូវ​រៀបចំ​ធ្វើ​ឲ្យ​បាន​ចប់ សព្វគ្រប់​នៅ​ខែមេសា ឆ្នាំ​២០១៩ ដើម្បី​ទុកពេល វេលា​សមស្រប​សម្រាប់​រា​ជ​រដ្ឋាភិបាល កំណត់ ចំនួន​អាសនៈ​ក្រុមប្រឹក្សា រាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​ការបោះឆ្នោត ជ្រើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី​៣ ក្នុងអំឡុង​ខែឧសភា ឆ្នាំ​២០១៩​។

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន ព្រះរាជាណាចក្រ​កម្ពុ​ជាប​ច្ចុ​ប្បន្ន​មាន​ខេត្ត​ចំនួន​២៤ ខេត្ត និង​រាជធានី ភ្នំពេញ​។ កាលពី​ខែមីនា ឆ្នាំ​២០១៤ ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​បង្កើតជា​ផ្លូវការ ដោយ​ព្រះរាជ​ក្រិត ដោយ បំបែក​ចេញពី​ខេត្តកំពង់ចាម​។ ក្នុងនោះ ត្រូវ​កាត់​យក​ក្រុង​ចំនួន ០១ និង​ស្រុក​ចំនួន ០៦ ពី​ខេត្ត កំពង់ចាម គឺ ក្រុង​សួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំង​ឱ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់​៕