សមត្ថកិច្ច​ខណ្ឌទួលគោក ចុះ​ដកហូត​សៀវភៅ​ខុសច្បាប់​របស់លោក យ៉ែម បុញ្ញឫទ្ធិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2018 ក+ ក-

​ភ្នំពេញ ៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បាន​ចុះ​ដកហូត​សៀវភៅ​ដែល​គ្មាន​ច្បាប់ អនុញ្ញាត ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ របស់លោក យ៉ែម បុញ្ញឫទ្ធិ អតីត​តំណាងរាស្ដ្រ គណ បក្ស​សង្គ្រោះ​ជាតិ​ជាតិ ដែល​បាន​បោះពុម្ពផ្សាយ និង​ដាក់លក់​ចែកចាយ​នៅតាម​តូប​លក់​សៀវភៅ​។​

​សៀវភៅបោះពុម្ព​ខុសច្បាប់ គ្មាន​ការចុះបញ្ជី នេះ មាន​ចំណងជើង​ថា ចក្ខុវិស័យ​ក្នុងការ​ផ្សះ ផ្សា​ជាតិ និង​ការរៀបចំ​សង្គមជាតិ ដែល​រៀបរៀង​បោះពុម្ព​ដោយ​លោក យ៉ែម បុញ្ញឫទ្ធិ​។​

​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​លោក ប៉ាង លីដា អភិបាលរង​ខណ្ឌទួលគោក ដែល សៀវភៅ​ខុសច្បាប់​ទាំងអស់នេះ មាន​ដាក់លក់​នៅ​តូប​លក់​កាសែត ជាប់​របង​វិទ្យាល័យ​សន្ធរម៉ុក ផ្លូវ​លេខ​២៥៣ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។​

​គួរ​បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​សៀវភៅ​ចំនួន​២១​ក្បាល ពី​ម្ចាស់ តូប​ឈ្មោះ ជុំ សុ​ផល្លារ អាយុ​៦១​ឆ្នាំ ដើម្បី​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ​៕