ឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ដែលត្រូវគេដឹងថា ជាមនុស្សវិកលចរិត ឬហៅថាជាមនុស្សឆ្គួត ដែលសមត្ថកិច្ចបានឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព ដេញចាក់ជនរងគ្រោះពីរនាក់បណ្តាលអោយរងរបួសធ្ងន់ កាលវេលាម៉ោង១២ និង២៥នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចវត្តអូរផាល សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ជនសង្ស័យជាមនុស្សឆ្គួតមានឈ្មោះ សែម ខែម ភេទប្រុស អាយុ៥៥ឆ្នាំ (មនុស្សឆ្គួត) ពុំមានទីលំនៅពិប្រាកដ បានយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះពីរនាក់ បណ្តាលរងរបួស ទី១ ឈ្មោះ ប៉ិល ហុង ភេទស្រីអាយុ ៦២ឆ្នាំ មុររបរមេផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិដាំស្ពៃ ឃុំស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលអោយរងរបួសធ្ងន់ ត្រង់ជិតបំពង់កខាងឆ្វេង ១កំបិត និងទី២ ឈ្មោះ ឆាយ លី ភេទប្រុស អាយុ៥៥ឆ្នាំ ជាមន្ត្រីពាណិជ្ជកម្មខេត្តកំពត មានទីលំនៅបច្ចុប្បន្ន ភូមិព្រះស្រែ ឃុំសំលាញ់ ស្រុកអង្គរជ័យ ខេត្តកំពត បានរងរបួសធ្ងន់ របួសលើភ្លៅខាងស្តាំចំនួន ២កំបិត និងចាក់ចំ ស្មងជើងខាងឆ្វេងចំនួន ១កំបិតទៀត។
តាមរបាយការណ៍ពីកងរាជអាវុធហត្ថស្រុកអន្លង់វែង បានអោយដឹងថា ជនសង្ស័យ គឺជាមនុស្សឆ្គួត ហើយត្រូវបានបងប្អូនសាច់ញាតិនាំយកទៅស្នាក់នៅវត្តអូរផាល ដើម្បីអោយព្រះសង្ឃ ស្រោចទឹក ដោះអំពើ តាមជំនឿបែបបុរាណ។
បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ ត្រូវបញ្ចូនពីមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង ទៅព្យាបាលនៅមន្ទីពេទ្យ ខេត្តសៀមរាប ចំណែកជនសង្ស័យត្រូវបានលោកសង្ឃចាប់ចងទុកនៅវត្តអូរផាលដដែលវិញ៕