ទ្រាំ​នឹង​ឪពុកចុង​រំលោភ​លែង​បាន ទៅប្រាប់​អ្នកជិតខាង​ឲ្យ​ជួយ​ប្តឹង​ប៉ូលិស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 September, 2018 ក+ ក-

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ឪពុកចុង​ចិត្ត​ឃោ​ឃៅ​គំរាម​ចាប់រំលោភ​កូនចុង​ច្រើនលើកច្រើនសារ ដោយ​ទ្រាំ​និង​ទង្វើរ​របស់​ឪពុកចុង​លែង​បាន ក៏​ដាច់ចិត្ត​ប្រាប់​បុរស​ម្នាក់​ជា​ប្រជា​ការពារ​ភូមិ បាន​ប្តឹង​បន្ត​អោយ​នគរបាល​ឃាត់ខ្លួន​តែម្តងទៅ កាល​ឃាត់ខ្លួន​បុរស​ជា​ឪពុកចុង​នេះ​កាលពី​វេលា​ម៉ោង​០៤​និង​៤០​នាទី​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ភូមិ​រំដួល​ថ្មី ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​បើតាម​សម្តី​របស់​មន្ត្រីនគរបាល​ស្រុក​ភ្នំស្រួច បាន​និយាយ​អោយដឹងថា ការឃាត់ខ្លួន​បុរស​ជា​ឪពុក ចាង​លើ​គឺ​ដោយសារ​នារី​ម្នាក់​ឈ្មោះ អ ន អាយុ​១៧​ឆ្នាំ (​ជា​កូនស្រី​ចុង​)​ជា​សិស្ស មាន​ទីលំនៅ​ភូមិ​រំដួល​ថ្មី ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ដោយ​ទ្រាំ​និង​ការ​គំរាម​ធ្វើបាប​ថែមទាំង​ចាប់រំលោភ​ច្រើនលើកច្រើនសា មកហើយ​នោះ រូបនាង​បាន​រត់​ទៅប្រាប់​បុរស​ម្នា​ក់មាន ឈ្មោះ អ៊ុ វ៉ុ​ន អាយុ ៥៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំដួល​ថ្មី ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច និង​(​ជា​ប្រជា​ការពារ​ភូមិ​ថែម​ទៀតផង​)​និយាយ​រៀបរាប់​ពី​ដំណើររឿង​ពី​ដើម​ដល់​ចប់​ពី​ការ​គំរាម​ចាប់រំលោភ​ពី​សំណាក់​ឪពុកចុង​របស់​នាង​ដែល មានឈ្មោះ សុខ ធី​ម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​រំដួល​ថ្មី ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច (​ត្រូវជា​ឪពុកចុង​) បាន​ចាប់រំលោភ​សេពសន្ថវៈ មកលើ​រូបនាង​ជា​ច្រើនដង​មកហើយ រាប់​ឆ្នាំ​។​នគរបាល​ដដែល​បាន​បន្តថា​
​ពេល​បាន​ស្តាប់​ការរៀបរាប់​របស់​ក្មេងស្រី​រងគ្រោះ​រួចរាល់​ហើយ ឈ្មោះ អ៊ុ វ៉ុ​ន ឮដូច្នេះ​ក៏បាន​រាយ​ការ​ណ៌​ជូនទៅ​សមត្ថកិច្ច​ឃុំ និង​ស្រុក ហើយ​នគរបាល​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ឪពុក ខាងលើ យកមក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ធ្វើការ​សួរនាំ​សិន​។​

​បច្ចុប្បន្ន​បុរស​ជា​ឪពុកចុង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕