គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ស្លាប់​៦​នាក់ របួស​១២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2018 ក+ ក-

​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង ចំនួន​១១​លើក បណ្តាល​ឲ្យ​ស្លាប់​៦​នាក់ រងរបួស​ធ្ងន់​៩​នាក់ និង​របួសស្រាល ៣​នាក់​។

​នៅ​រាជធានី​-​ខេត្ត ដែលមាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ធំ ១​លើក ស្លាប់​២​នាក់​, កណ្តាល ១​លើក ស្លាប់​១​នាក់​, បន្ទាយមានជ័យ ២​លើក ស្លាប់​១​នាក់ របួស​២​នាក់​, ព្រះសីហនុ ៣​លើក ស្លាប់​៤​នាក់ និង​ភ្នំពេញ ២​លើក ស្លាប់​១​នាក់ របួស​២​នាក់​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​រយៈពេល​១២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ចំនួន ៩៦​លើក ស្លាប់​៤៥​នាក់ របួសធ្ងន់​ស្រាល សរុប ១៣៥​នាក់​៕​