សម្តេច​តេ​ជោ អញ្ជើញ​និវត្តន៍​មកដល់​មាតុភូមិ​វិញ​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2018 ក+ ក-

​ភ្នំពេញ ៖ តាម​ការគ្រោងទុក សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​និវត្តន៍​មកដល់​មាតុភូមិ​វិញ​នៅ​ល្ងាច​ថ្ងៃទី ១៣ ខែកញ្ញា នេះ បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពី​ធី​តាំង​ពិ​ព័រ​ណ៌​ចិន អាស៊ាន លើ​ទី​១៥ នៅ​ទីក្រុង​ណាន់​នី​ង ប្រទេស​ចិន និង​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​លើក​ទី​២៧ ដែល​បាន​ប្រារព្ធ​នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម ។​

​សូម​រំលឹកថា នៅ​ព្រឹក​ថ្ងៃទី​១៣ កញ្ញា មុនពេល​ធ្វើ​មាតុ​និវត្តន៍​មក​មាតុប្រទេស​វិញ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​ទទួល​អាហារ​ការងារ​ពេលព្រឹក​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ និង​នាយក​រដ្ឋ មន្ត្រី វៀតណាម និង​បាន​ជួបពិភាក្សា​ដោយឡែក​ជាមួយ​លោក សាស្ត្រាចារ្យ ក្លូ​ស ស្វ​ប់ ជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក រួម​និង​នាយករដ្ឋមន្ត្រី​ស្រីលង្កា ផងដែរ​៕