​ឥទ្ធិពល​ព្យុះ​ទី​២២ និង​ទី​២៣ នឹងធ្វើ​ឲ្យ​ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំង​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2018 ក+ ក-

​ក្រសួង​ធនធានទឹក​ឧតុនិយម នៅ​ថ្ងៃទី​១៣ ខែកញ្ញា នេះ បានប្រកាស​ពី​ការ​ព្យាករ​អាកាស ធាតុ​ថា ឥទ្ធិពល​របស់​ព្យុះ​ចំនួន​ពីរ​គឺ ព្យះ មង្ឃុត ទី​២២ និង​ព្យុះ បារី​ចា​ត ទី​២៣ ធ្វើ​ឲ្យ​មាន​ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​ពី​មធ្យម ទៅ​ច្រើន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​មួយចំនួន ។​

​ការ​ព្យាករ បង្ហាញថា ឥទ្ធិពល​ព្យុះ​នេះ នឹងធ្វើ​ឲ្យ​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំង ប្រទេស ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ​។ ដូច្នេះ សូម​បងប្អូន​ប្រជា ពលរដ្ឋ​ដែល​មានបំណង​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ឬ​តាម​ផ្លូវទឹក ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​៕