កម្ពុជា ឡាវ ឯកភាព​ដាក់​តំបន់​អូរ​តា​ង៉ូ​វ ជា​តំបន់ ស និង​ល្បាត​រួមគ្នា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ថោង​លួ​ន ស៊ី​សូលី​ត នាយក​រដ្ឋ មន្ត្រី ឡាវ បាន​ជួប​ពិភាក្សាគ្នា​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ប្រមាណ​ជា ៣០​នាទី ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​នៅ​តំបន់​អូរ​តា​ង៉ាវ ខេត្តស្ទឹងត្រែង ដែល​ធ្លាប់​មានទំនាស់​ជាមួយគ្នា កាល ពី​ពេល​កន្លងទៅ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង ឡាវ បាន​ឯកភាពគ្នា​ដាក់​តំបន់​អូរ​តា​ង៉ាវ ជា​តំបន់​ព្រំដែន​ដែល​មិនទាន់​ដោះស្រាយ​ដាច់ស្រេច​នៃ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។ ប្រមុខ​នៃ​ប្រទេស​ទាំងពី​បាន ដាក់ចេញ​នូវ​លក្ខខណ្ឌ​រួមគ្នា ៣ ចំណុច ដោយ​រក្សា​តំបន់​នេះ​ជា​តំបន់ គ្មាន​កងទ័ព តំបន់​គ្មាន​ប្រជា ជន​រស់នៅ និង​ធ្វើ​អាជីវកម្ម និង​បង្កើត​ឲ្យ​មានការ​ល្បាត​រួមគ្នា​រវាង​កងទ័ព​កម្ពុ​ជា និង​កងទ័ព​ឡាវ នៅ​តំបន់​នោះ​៕