​សំរាម​បានគរ ដូច​ភ្នំ នៅតាម​មុខផ្ទះ​ប្រជាពលរដ្ឋ នា​ភូមិ​ប៉​ប្រ៉​ក​ខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2018 ក+ ក-

​នៅក្នុង​តំបន់​មួយនា​ភូមិ​ប៉​ប្រ៉​ក​ខាងជើង ក្នុង​តាមផ្លូវ​បេតុង សំរាម​បានគ​ដូច​ភ្នំ នៅតាម​មុខផ្ទះ​ប្រជាពលរដ្ឋ មិនឃើញ​មាន​ក្រុម​រថយន្ត​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ទៅ​ប្រមូល​ចេញ​ទេ
​កន្លែង​ខ្លះ មួយអាទិត្យ ក្រុមហ៊ុន​ស៊ិន​ទ្រី ទៅយក​សំរាម​តែម្តង ឬ​ពីរដង​ប៉ុណ្ណោះ ប៉ុន្តែ​ស៊ិន​ទ្រី យកលុយ​រាល់​ខែ តាមរយៈ​វិក្កយបត្រ រួមជាមួយ​វិក្កយបត្រ​ភ្លើង មិន​ពន្យារពេល​នោះឡើយ​។​

​ប្រជាពលរដ្ឋ​បានស្នើ​ដល់ អាជ្ញាធរ​សមត្ថកិច្ច ដាក់​វិធាន រឹតបន្តឹង​ដល់​ក្រុមហ៊ុន​ស៊ីន​ទ្រី ត្រូវតែ​ដាក់​កម្លាំង ចុះ​ប្រមូល​សំរាម​ឲ្យ​ទៀងទាត់ បើសិន​គ្មាន​លទ្ធភាព​ប្រមូល​សំរាម​ឲ្យ​ទៀងទាត់​ទេ អាជ្ញា ធរ ភូមិ ឃុំ សង្កាត់ គួរ​ចាត់តាំង​កម្លាំង​ផ្ទាល់​ក្នុង​មូលដ្ឋាន ដើម្បី​ប្រមូល​សំរាម ហើយ​យកលុយ​ថ្លៃ​សេវា​ជំនួស​ក្រុមហ៊ុន ស៊ីន​ទ្រី តែម្តងទៅ​៕