សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​ក្រុមហ៊ុន​មួយ​កាយ​យក​ដី​រំលោភ​ឆ្នេរសមុទ្រ​ចេញ​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 September, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រោយពី​មាន​ព័ត៌មាន​ជាច្រើន​និយាយ​អំពី​ការចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង សម្ដេចនាយក​រដ្ឋ មន្ត្រី​តែ​ច​ច​ជោ ហ៊ុន សែន បាន​បញ្ជូន​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី និង​ជា​ប្រធាន គណៈ កម្ម​ការគ្រប់គ្រង​ឆ្នេរ ឲ្យ​ចុះទៅពិនិត្យ​សកម្មភាព​នេះ​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​ក្រសួង​ដែន ដី ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា​។​

​ ​ចំណែក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅ​រសៀល​ថ្ងៃទី​១៨​កញ្ញា នេះ បាន​ចុះទៅពិនិត្យ មើល​សកម្មភាព​ចាក់ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​ចំណុច​ឆ្នេរ​ព្រែកត្រែង ស្ថិតនៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​កាយ​យក​ដី​ដែល​បាន​ចាក់​បំពេញ​ចេញ​វិញ និង​រក្សា​ឆ្នេរ​ធម្មជាតិ​ដូចដើម​។​

​សេចក្ដីប្រកាស​នេះ ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​ដី​នៅតាម​បណ្ដោយ​ឆ្នេរសមុទ្រ ឲ្យ​ចៀសវាង និង​សកម្មភាព​ចាក់ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​តទៅទៀត​៕