៧​ខែ​ដើម​ឆ្នាំនេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម កើនឡើង​ជិត​២០%
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 September, 2018 ក+ ក-

​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​រវាង កម្ពុជា និង​វៀតណាម គិត​ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០១៨ នេះ មានការ​កើនឡើង បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧ កន្លងទៅ​។ តួលេខ កើនឡើង​នៃ​ទំហំ​ជា​ទឹក​ក្នុង​រយៈពេល​នេះ ប្រមាណ​២,៧​ពាន់​លាន​ដុល្លារ​ស្មើនឹង​១៨,៧​ភាគរយ ប្រៀបធៀប​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧ កន្លងទៅ​។​

​បើតាម​អគ្គនាយកដ្ឋាន​គយ​វៀតណាម បញ្ជាក់ថា ការនាំចេញ​នាំចូល​សរុប​រវាង កម្ពុជា និង​វៀតណាម នៅ​ឆ្នាំ​២០១៤ មាន​ប្រមាណ​៣,៣​ពាន់​លាន​ដុល្លារ​, នៅ​ឆ្នាំ​២០១៥ មាន​ប្រមាណ​៣,៥ ពាន់​លាន​ដុល្លារ​, និង​ឆ្នាំ​២០១៦ បាន​ថយ​ចុះមក​នៅត្រឹមតែ​២,៩​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ក្នុងនោះ ការនាំ​ទំនិញ​ពី​វៀតណាម​ចូលមក​កម្ពុជា មាន​ទំហំ​ធំ​ជាង​ការនាំ​ចេញពី​កម្ពុជា​ទៅ​វៀតណាម​៕