​ចាប់​ផ្សឹក​ចៅអធិការ​វត្ត​កំពង់​ក្ដុល ព្រោះ​លួច​មាន​ស្រី​រហូត​មានកូន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 September, 2018 ក+ ក-

​ភ្នំពេញ​៖ ផ្ទុះ​សារជាថ្មី​ជុំវិញ​នឹង​រឿង​ដែល​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​សាក​សំពៅ ខណ្ឌដង្កោ តវ៉ា​អោយ​ព្រះចៅអធិការ​វត្ត​កំពង់​ក្តុល មា​ជ សុវណ្ណ ដែល​លួចលាក់​មាន​ស្នេហា​ជាមួយ​ស្រី​ម្នាក់​រហូត​មានកូន​ស្រី​អាយុ​២​ឆ្នាំ​ថែម​ទៀតផង ត្រូវតែ​ផ្សិ​ក​នឹង​បណ្តេញ​ចេញពី​វត្ត ។​

​បើតាម​ការលើកឡើងរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​បានអោយដឹងថា ព្រះចៅអធិការ​វត្ត​មា​ជ សុវណ្ណ បាន​មាន​ស្នេហា​ជាមួយ​នារី​ម្នាក់​អស់​រយះពេល​ច្រើន​ឆ្នាំ​មកហើយ ដោយ​រឿងនេះ​ពុទ្ធបរិស័ទ​ជាច្រើន​បានដឹង​នឹង​បានស្នើ​សុំអោយ​មានការ​ចាប់​ផ្សិ​ក​សង្ឃ​អង្គ​នេះ​រហូត​ឈានដល់​ការតវ៉ា​ផ្អើល​ដល់​សមត្ថកិច្ច​ពីរ​ទៅ​បី​ដង​មកហើយ ប៉ុន្តែ​ដោយ​គ្មាន​ភ័ស​តាង​ត្រឹមត្រូវ សមត្ថកិច្ច​ជាពិសេស​ខាង​ធម្មការ​ខណ្ឌដង្កោ​មិន​សម្រេច​ផ្សឹក​ព្រះចៅអធិការ​វត្ត​កំពង់​ក្តុល មា​ជ សុវណ្ណ ឡើយ ដោយ​តប​ទៅ​ពុទ្ធបរិស័ទ​ថា ត្រូវ​តាមដាន​នឹង​ចាប់​ភ័​ស្ត​តាង​ជាក់ស្តែង​អោយបាន​សិន ។

​ប្រជាពលរដ្ឋ​បន្តថា​រហូតមកដល់​យ​ប់​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​បានដាក់​គ្នា​តាមដាន​តាំងពី​ម៉ោង​៧​ព្រលប់​រហូតដល់​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី ១៨ ខែ​ក​ញ្ញ ក៏​ឃើញ​ព្រះសង្ឃ អង្គ​នេះ​ជិះ​ម៉ូតូឌុប​គ្នា​ជាមួយ​ស្រី​កំណាន់ចិត្ត​ចេញ ពី​ផ្ទះ​ឆ្ពោះ​មកកាន់​វត្ត​កំពង់​ក្តុល​វិញ ស្របពេលនោះ​ប្រជាពលរដ្ឋ​បាននាំគ្នា​ចាប់​ព្រះសង្ឃ មា​ជ សុ​វណ្ឌ នឹង​ស្រី​កំណាន់ចិត្ត​ប្រគល់អោយ​សមត្ថកិច្ច​ខណ្ឌ​ដង្កោ ដើម្បី​បន្ត​នីតិវិធី ។

​សមត្ថកិច្ច​បានអោយដឹង​ថា​ក្រោយពី​ប្រជាពលរដ្ឋ​តាម​ទាន់​នឹងមាន​ភ័​ស្ត​តាង​ជាក់ស្តែង​ចំពោះ​ទង្វើ​ប្រាស់ចាក​ពី​ធម៌​ព្រះពុទ្ធ​របស់​ព្រះ​តេ​គុន មា​ជ សុវណ្ណ សមត្ថកិច្ច​សម្រេច​ឃាត់​ប្រគល់អោយ​អនុគុណ​នឹង​មន្ត្រី​ធម្មការ​ខណ្ឌដង្កោ បន្ត​ន​នីតិវិធី​ទៅតាម​ច្បាប់​វិន័យ​របស់​ព្រះពុទ្ធសាសនា ។

​សមត្ថកិច្ច​បន្ត​ជុំវិញ​នឹង​រឿងរ៉ាវ​ខាងលើនេះ​ព្រះ​អធិការ​វត្ត​កំពង​ក្តុល មា​ជ សុវណ្ណ បាន​មាន​សង្ឃដីកា​សារភាពថា ព្រះអង្គ​ពិតជា​បាន​ប្រព្រឹត្ត​នៅ​ទង្វើ​បែបនេះ​មែនហើយ​ព្រះអង្គ​ក៏​សុំទោស​ដល់​ពុទ្ធបរិស័ទ​ទាំងអស់ ដោយ​ព្រះអង្គ​សម្រេច​សឹក​លាចាក​សិក្ខា បទ​ពី​ព្រះពុទ្ធសាសនា​ទៅ​រស់នៅ​ធម្មតា​ដូច​ពលរដ្ឋ​ទូរ​ទៅ ។

​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ​ខណ្ឌដង្កោ​បាន​បញ្ជាក់ថា​ទោះបីយ៉ាងណា​ក៏ដោយ​សមត្ថ​កិច្ច​នៅតែ​សម្រេច​ឃាត់ខ្លួន​បុគ្គល មា​ជ សុវណ្ណ នេះ​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ក្រោយពី​ពិនិត្យឃើញថា​បុគ្គល​នេះ​ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រើប្រាស់​ថ្នាំញៀន​៕