​ទូក ង វែង​ជាងគេ​នៅ​កម្ពុជា នឹងដាក់​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក នៅ​ខែវិច្ឆិកា ចុងឆ្នាំ​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 September, 2018 ក+ ក-

​ក្រុមការងារ Guinness World Record នឹង​មក​កម្ពុជា​ដើម្បី​ពិនិត្យ និង​វាយតម្លៃ «​ទូកង​វែង​ជាងគេ​នៅលើ​ពិភពលោក​» នៅក្នុង​ខែវិច្ឆិកា ចុងឆ្នាំ​នេះ ។ ទូក ង ដ៏​វែង​នេះ ត្រូវបាន​ប្រសិទ្ធិ​នាម​ថា «​កម្ពោជិក​បុត្តា​ខេមរា​តរី​» ដែល​មានន័យថា «​ទូក ង របស់​កូន​ខ្មែរ​រស់នៅក្នុង​ដែនដី​កម្ពុជា​» មាន​ប្រវែង ៨៧,៣​ម៉ែត្រ ទទឹង​១,៥៥​ម៉ែត្រ អាច​ផ្ទុក​មនុស្ស​បាន​១៧៩​នាក់ ក្បាលទូក មាន​ចម្លាក់​រូប​ក្បាល​នាគ កន្ទុយ​ទូក​ឆ្លាក់​ជា​កន្ទុយ​ហង្ស​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គណៈកម្មការ ផលិត​ទូក ង ដើម្បី​បំបែក​ឯទទគ្គ​កម្ម​ពិភពលោក​។

​លោក តុ​ប នេ​ត ប្រធាន​គណៈកម្មការ​នេះ បាន​បញ្ជាក់ថា «​ទូក ង ដែល​ត្រៀម​នឹង​បំបែក ទូក ង វែង​ជាងគេ​លើ​ពិភពលោក នាពេល​ខាងមុខនេះ កំពុងតែ​ស្ថិតនៅ​ក្នុងការ​ឆ្លាក់​រូបតំណាង និង បាញ់ថ្នាំ​នៅឡើយ​។ លោក​ថា យើង​នឹងដាក់​អុំ​សាកល្បង ដើម្បី​កែសម្រួល​ឡើងវិញ​នូវ​ចំណុច​ណា​ដែលមាន​បញ្ហា មុននឹង​ដាក់ជូន​ក្រុមការងារ Guinness World Record ពិនិត្យ និង​វាយតម្លៃ​»៕