​ម្សិលមិញ រកឃើញ​រថយន្ត​ល្មើសច្បាប់​ទូទាំងប្រទេស​ចំនួន​១.០៦៥​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 September, 2018 ក+ ក-

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ផ្លូវការ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​ដឹងថា យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ទូទាំង ប្រទេស សម្រាប់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ នេះ កម្លាំង​នគរបាល​ចរាចរណ៍ បាន​ត្រួតពិនិត្យ យានយន្ដ​ចំនួន ៤.៧៥៧​គ្រឿង រកឃើញ​ល្មើសច្បាប់​១.០៦៥​គ្រឿង ក្នុងនោះ ម៉ូតូ​៧៥% អប់រំ ៤១៦​គ្រឿង និង​ផាកពិន័យ ៦៤៩​គ្រឿង​។​

​សម្រាប់​លទ្ធផល នៃ​ការត្រួតពិនិត្យ​រយៈពេល​១៨​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​១៨ ខែកញ្ញា នេះ នគរបាល​បាន​ត្រួតពិនិត្យ​យានយន្ត​ចំនួន ៥១.៥៨៧​គ្រឿង រកឃើញ​យានយន្ត​ល្មើស ១០.៥៣៣​គ្រឿង ក្នុងនោះ ម៉ូតូ​៧៤% ធ្វើការ​អប់រំ​៤.១០៣​គ​ញ​រឿង និង​ផាកពិន័យ ៦.៤៣០ គ្រឿង​៕