​នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី បន្ត​ចុះ​ជួប​កម្មករ កម្មការិនី​ជិត ៣​ម៉ឺន​នាក់​នៅ​ខេត្តកំពង់ស្ពឺ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 September, 2018 ក+ ក-

​កំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ពុធ ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ប្រមាណ ២៧.៤៤៤​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​២៤ នៅក្នុង​ខេត្តកំពង់ស្ពឺ​។ កិច្ច​សំណេះសំណាល​នេះ ធ្វើឡើង​នៅ​ភូមិ​ស្វាយទាប ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​សូមជម្រាបថា សម្តេច​តេ​ជោ ហ៊ុន សែន បានចាប់ផ្តើម​ចុះ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​កម្មករ កម្មការិនី​តាំងពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧​។​
រយៈពេល​ជាង​មួយឆ្នាំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​ជាមួយ​កម្មករ កម្មការិនី ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម​សរុប​ចំនួន​៥៦​លើក ដែលមាន​អ្នកចូលរួម​សរុប ៧៩៣.៧៨៣​នាក់​។ សម្រាប់​ខេត្តកំពង់ស្ពឺ​វិញ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ចំនួន​៣​លើក​រួចមកហើយ​។​

​តាមរយៈ​ជំនួប​ជា​បន្តបន្ទាប់​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​គោលនយោបាយ​ជា​ផលប្រយោជន៍​ជាច្រើន​សម្រាប់​កម្មករ កម្មការិនី ហើយ​បញ្ហា​មួយចំនួន​ដែល​ប្រឈម​សម្រាប់​ការរស់នៅ​របស់​កម្មករ កម្មការិនី ក៏​ត្រូវបាន​ដោះស្រាយ​ជា​បន្តបន្ទាប់​ផងដែរ​៕