បញ្ហា​ចម្លង​មេរោគ​អេដស៍​លើ​ពិភពលោក មិនទាន់​បញ្ចប់​នៅឡើយ​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 September, 2018 ក+ ក-

​ភ្នំពេញ ៖ ការបន្ត​ចម្លងជំងឺ​អេដស៍​នៅលើ​ពិភពលោក​មកដល់ពេលនេះ មិនទាន់បាន​បញ្ចប់​នៅឡើយ ទេ ដែល​បច្ចុប្បន្ននេះ នៅ​ទូទាំង​ពិភពលោក​មាន​អ្នក​ផ្ទុក និង​ឆ្លង​មេរោគ​អេដស៍​ប្រមាណ ៣៦​លាន នាក់ ក្នុងនោះ​មាន​កុមារ​ប្រមាណ ១​លាន ៨​សែន​នាក់​។​

ហើយ​តាម​ការអង្កេត​នៅក្នុង​ឆ្នាំ​២០១៧​កន្លងមក នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​មេរោគ អេដស៍ ១​លាន ៨​សែន​នាក់ ក្នុងនោះ​មាន ៤៧% ជា​ក្រុម​បុរស​ស្រឡាញ់​បុរស​, ក្រុម​អ្នកប្រើប្រាស់ គ្រឿងញៀន និង​ក្រុម​ស្ត្រី​បំរើសេវា​ទទួលភ្ញៀវ​ជាដើម​។

​នេះ​បើតាម​ការលើកឡើង​រប​ស់លោក​វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី នៃ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជម្ងឺអេដស៍ ក្នុង​វេទិកា ជួបជុំ​យុវជន ក្រោម​ប្រធានបទ​៖ ការ​រស់ នៅ​ដោយ​ភាព​វិជ្ជមាន​របស់​យុវជន ដែល​រៀបចំឡើង ដោយ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព អ្នក​ជម្ងឺ អេដស៍ នៅ​សណ្ឋាគារ​ហ្គ្រី​ន​ផា​លេស នា​ព្រឹក ថ្ងៃទី​១៩ កញ្ញា​នេះ​៕