​អាជ្ញាធរ ចាប់ផ្តើម​រើ​បន្លាស់​ទី​ពលរដ្ឋ​ខ្មែរ វៀតណាម ចេញពី​បឹង​ទន្លេសាប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់ថា អាជ្ញាធរខេត្ត​កំពង់ឆ្នាំង នឹង​ចាប់ផ្ដើម​បន្លាស់​ទី​ជនជាតិ​វៀតណាម​ជិត​១​ពាន់​គ្រួសារ​ឲ្យ​ទៅ​រស់នៅ​លើដី​គោក​នៅ​សប្តាហ៍​ក្រោយ ហើយ​គ្រោង​នឹង​ជម្លៀស​ឲ្យ​អស់​នៅ​ចុង​ឆ្នាំនេះ​។ លោក​ថា ការ​បន្លាស់​ទី​ឲ្យ​ពួកគាត់​មក​រស់នៅ​លើដី​គោក​នេះ គឺ​ដើម្បី​ឲ្យ​ទឹកទន្លេ​ស្អាត​ឡើងវិញ ហើយ​ថា ពួកគេ​បាន​យល់ព្រម​ចាកចេញ​អស់ហើយ​។​

​អភិបាលរង​ខេត្តកំពង់ឆ្នាំង​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ បាន​បញ្ជាក់ថា នៅ​ក្រុង​កំពង់ឆ្នាំង​មាន​ជនជាតិ​វៀតណាម​៩៩៦​គ្រួសារ​ដែល​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក​។ ពួកគេ​នឹង​ទៅ​រស់នៅ​លើដី​ទំហំ​ជាង​៤០​ហិកតា ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដែល​អាជ្ញាធរខេត្ត​បានធ្វើ សុំ​អនុប្រយោគ​ពី​រាជ​រដ្ឋា​ភិ បាល​សុំ​កាត់​ចេញពី​តំបន់​ដី​លិច​ទឹក​។​

​ចំណែក​ពលរដ្ឋ​ខ្មែរ វៀតណាម និង​ខ្មែរ​អ៊ិ​ស្លាម ផ្សេងទៀត​សរុប​ប្រមាណ ២​ពាន់​នាក់ ដែល​រស់​នៅលើ​ដង​ទន្លេ ក្នុងស្រុក​នានា​នៃ​ខេត្តកំពង់ឆ្នាំង នឹងត្រូវ​ធ្វើការ​បន្លាស់​ទី​ទៅ​រស់នៅ​លើគោក​ឲ្យ​អស់​នៅ​ឆ្នាំ​២០១៩៕