​ក្រសួងកសិកម្ម ប្រកាស​ឲ្យ​ម្ចាស់​អាជីវកម្ម ផ្ទះ​ត្រចៀកកាំ ត្រូវ​ចុះបញ្ជី (video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួងកសិកម្ម នាពេល​ថ្មីៗ​នេះ បានប្រកាស​ឲ្យ​ម្ចាស់​អាជីវកម្ម​« ផ្ទះ​ត្រចៀកកាំ » ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង ទៅតាម​ច្បាប់រដ្ឋបាល​ព្រៃឈើ នៃ​ប្រទេស​កម្ពុជា​។ វិធានការ​នេះ​ធ្វើឡើង បន្ទាប់ពី ពិនិត្យឃើញថា ការរក​ប្រាក់​ពី​អាជីវកម្ម​លើ​មុខរបរ​នេះ អាច​រកចំណូលបាន​រាប់ម៉ឺន​ដុល្លារ​ក្នង​មួយ ឆ្នាំៗ​។​នេះ​បើ​យោងតាម លោក យ៉​ន យុ​វរិ​ទ្ធិ មន្ដ្រី​ជំនាញ​របស់​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម​។

​ម្ចាស់​អាជីវកម្ម​សម្បុក​ត្រចៀក​កម្ម​មួយ​នៅ​ខេត្តកំពត លោក អ៊ូ វង្ស​វីរៈ បាន​ប្រាប់ថា ការវិនិយោគ​លើ​ការសាងសង់​ផ្ទះ​ត្រចៀកកាំ​ស្ដង់ដារ​ត្រូវ​ចំណាយ​ប្រហែល​មិនតិចជាង​១០០.០០០​ដុល្លារ នោះទេ​។​លោក​ថា សម្បុក​ត្រចៀកកាំ​មិនទាន់​កែច្នៃ មានតម្លៃ​ចន្លោះ​ពី ៨០០ ដុល្លារ​ទៅ ១.១០០​ដុល្លារ​ក្នុង​១ គីឡូក្រាម និង​សម្បុក​ត្រចៀកកាំ​ដែល​សម្អាត​រួច​មានតម្លៃ​ចន្លោះ​ពី ១.៧០០ ដុល្លារ​ទៅ ២ .២០០ ដុល្លារ ក្នុង​១​គីឡូក្រាម​។

​បើ​យោងតាម​ច្បាប់ «​ផ្ទះ​ត្រចៀកកាំ​» គឺ​រាប់បញ្ចូល​ក្នុង​ប្រភេទ​បក្សី​អភិរក្ស និង​ជិត​ផុត​ពូជ ដូច្នេះ​តម្រូវ​ឲ្យ​មានការ​ចុះបញ្ជី ខណៈ​អាជីវកម្ម ផ្ទះ​ត្រចៀកកាំ កំពុង​បន្ត​កើនឡើង​ស្ទើរតែ​ទូទាំងប្រទេស​៕