ស្លាប់ ៣​នាក់ របួស​ធ្ង​ន​ស្រាល ៦​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស កាលពី​ម្សិលមិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ ម្សិលមិញ នៅ​ទូទាំង​កម្ពុជា មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ របួសធ្ងន់ ស្រាល ៦​នាក់ បង្ក​ការខូចខាត​យានយន្ត​សរុប ៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៦​គ្រឿង ។​

​របាយ​ការ​ខាងលើ​បញ្ជាក់ថា គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ២​លើក ផ្លូវ​ខេត្ត ៣​លើក​។​ដោយឡែក នៅ​ភ្នំពេញ​ចំនួន ២​លើក ស្លាប់​២​នាក់ របួស​៥​នាក់ នៅ​ខេត្តកំពង់ចាម ១​លើក ស្លាប់​១​នាក់ និង​នៅ​ខេត្តស្វាយរៀង ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​២៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១-២៥ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២០២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៩៩​នាក់ របួសធ្ងន់​ចំនួន ២០១​នាក់ និង​របួសស្រាល​ចំនួន ៦៧​នាក់ ៕