មេខ្មែរក្រហម២រូបដែលផ្តន្ទាទោស ដាក់ពន្ធនាគារ១ជីវិត ​នឹងត្រូវប្រកាស សាលក្រមមួយថ្មីទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2018 ក+ ក-

ភ្នំពេញ ៖ អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នឹងប្រកាសសាលក្រមសំណុំរឿង០០២វគ្គ២ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅថ្ងៃទី១៦វិច្ឆិកា ខាងមុខនេះ បើទោះបីជា ជនជាប់ចោទទាំង២ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងសំណុំរឿង០០២វគ្គ១ រួចហើយក៏ដោយ។ បើតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃពុធ ទី២៦ ខែកញ្ញា នេះ។

គួររំឭកជូនថា សំណុំរឿង០០២ វគ្គ២ ផ្ដោតសំខាន់លើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋ កម្ម សង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម ពាក់ព័ន្ធនឹងសហករណ៍ មន្ទីរសន្តិសុខ ការរៀបការដោយបង្ខំ ការដ្ឋានការងារ ការបោសសម្អាតផ្ទៃក្នុង និងជម្លោះប្រដាប់អាវុធជាដើម ដោយមាន នួន ជា និង ខៀវ សំផន ជាជនជាប់ចោទ៕