​អាមេរិក គ្រោង​ផ្តល់ជំនួយ​ជាង​២៣​លាន​ដុល្លារ​គាំទ្រ​វិស័យ​វារីវប្បកម្ម​នៅ​កម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2018 ក+ ក-

ភ្នំពេញ ៖ ថ្លែង​នៅក្នុង​វេទិកា​សន្ទនា​ដៃគូ​វិស័យ​សាធារណៈ និង​ឯកជន ស្តីពី « ការអភិវឌ្ឍ សាកវប្បកម្ម និង​ស្វាយចន្ទី » នា​សណ្ឋាគារ Raffles Le Royal Phnom Penh នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា នេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានលើកឡើង ថា សហរដ្ឋអាមេរិក តាមរយៈ USDA (United State Department ofAgriculture) គ្រោង​ផ្តល់ ជំនួយ​ជាង ២៣​លាន​ដុល្លារ​អាមេរិក សម្រាប់​គាំទ្រ​វិស័យ​វារីវប្បកម្ម នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​រយៈ ពេល​៥​ឆ្នាំ ដែល​អាច​ចាប់ផ្តើម ដំណើរការ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ជាប់​នឹង​បឹង​ទន្លេសាប​។

លោក វេ​ង សាខុន បញ្ជាក់ថា «​ខ្ញុំ​ជួប​ជាមួយ​តំណាង​របស់​អាមេរិក​, សហគមន៍​អឺរ៉ុប និង ស្វី​ស​ជាដើម ពួកគេ​សុទ្ធ​បញ្ជាក់​ជំហរ​ថា បន្ត​ជួយ​ដល់​ការអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជា គ្មាន​នរណា​និយាយ អំពី​ការ​ផ្តាច់ជំនួយ​ពី​កម្ពុជា ដូច​ការលើកឡើង​រប​ស់​ក្រុម​មួយចំនួន​នោះឡើយ​»៕