
ក្រុមយុវជនរបស់គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល ដឹកនាំដោយឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត ប្រធានគណៈប្រចាំការយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី ប្រធានគណ:បក្សប្រជាជនកម្ពុជា និងជាអភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ រួមជាមួយឯកឧត្តម អស់លោក ជាសមាជិកក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល និងសប្បុរាជនជាច្រើន រូប បានអញ្ជើញដឹកនាំប្រតិភូក្រុមការងារយុវជន ទៅជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ្រ ចាន់មុន្នី ទៅឧបត្ថម្ភគាំទ្រ និងផ្ដល់ការលើកទឹកចិត្ត ដល់កងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យជាតិ បូរណភាពទឹកដី តំបន់ព្រំដែនកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ទិសយោធភូមិភាគទី៤ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Z1rzHJWhnHI