​កម្ពុជា​-​ជប៉ុន បន្ត​រួមគ្នា​ធ្វើ​ឲ្យ​ប្រសើរឡើង​ពី​សុវត្ថិភាព​ការងារ​ផ្នែក​សំណង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ នេះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សភា​ជប៉ុន ដឹកនាំ​ដោយ​លោក ជី​រ៉ូ កា​វ៉ា​សា​គី (Jiro KAWASAKI) ទទួលបន្ទុក​លើស​កម្ម​ភាព​អង្គការ​អន្តរជាតិ ការងារ​អាយ​ឡូ (ILO) ដែល​ផ្តោត សំខាន់​លើ​ការអនុវត្ត​គម្រោង​លើក​ទី​២ ស្តីពី​ការលើកកម្ពស់​សុខភាព និង​សុ​វត្តិភាព​ការងារ ក្នុង វិស័យ​សំណង់​ឆ្នាំ​២០១៨-២០២០​។​

​លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន បញ្ជាក់ថា គម្រោង​នេះ គឺ​ផ្តល់នូវ​ការបណ្តុះបណ្តាល​ខាង​សុវត្ថិភាព​នៃ​ការដ្ឋាន​សំណង់ ដែល បង្រៀន​ឲ្យ​ដឹង​ពី​ការការពារ​សុវត្ថិភាព​នៅ​កន្លែង​ដែលមាន​គ្រោះថ្នាក់ និង​បង្រៀន អំពី​របៀប​ដឹក ជញ្ជូន​សម្ភារៈ​ជាដើម​។ ឯកឧត្ដម បាន​បន្ថែមថា ការបណ្តុះបណ្តាល​នេះ ធ្វើឡើង​ចំពោះ​គ្រូ​បង្គោល ដើម្បី​អនុវត្ត​បន្ត​ដល់ក​ម្មករ​ក្នុង​ការដ្ឋាន​សំណង់ បើ​គិត​រហូត​មកទល់ពេលនេះ ក្រុមការងារ​បណ្តុះ បណ្តាល​គ្រូ​បង្គោល បាន​កើនឡើង​រហូតដល់​ខ្ទង់ពាន់​នាក់​ហើយ នៅតាម​រាជធានី​\​ខេត្ត​នៅ​ទូទាំង ប្រទេស​៕