កម្ពុជា នឹង​បើក​ស្ថានទូត​នៅ​ប្រទេស​តួ​ក​គី នា​ឆ្នាំ​២០១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​សេចក្តីប្រកាស​ព័ត៌មាន​ថា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​តួ​ក​គី នឹង​លេចចេញ​ជា​រូបរាង​នៅ​ឆ្នាំ​២០១៩ ខាងមុខ​។​

សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា ការបើក​ស្ថានទូត​នៅ​តួ​ក​គី នេះ ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ និង​ភាពជា​ដៃគូ​យ៉ាង​ជិតស្និត​រវាង​ប្រទេស​ទាំងពីរ និង​អាស្រ័យ​ដោយមាន​កំណើន​នៃ​ផល ប្រយោជន៍​រវាង​ប្រទេស​ទាំងពីរ ទើប​កម្ពុជា​សម្រេច​បើក​ស្ថាន​ឯកអគ្គរាជទូត​នៅ​ក្រុង​អង់កា​រ៉ា ប្រទេស តួ​ក​គី​។

គួរ​ជម្រាប​ថា កន្លងមក​ភាគី​ទាំងពីរ ក៏បាន​ព្រមព្រៀងគ្នា​បង្កើត​កិច្ចសហប្រតិបត្តិការ​រ​វាង​វិទ្យា ស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​បណ្ឌិតសភា​ការទូត​នៃ​ក្រសួងការបរទេស​តួ​ក​គី​ផងដែរ ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស ទួ​ក​គី ឯ​.​ឧ ប្រាក់ សុខុន នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​បំពេញបន្ថែម​លើ​អនុស្សារណៈ យោគយល់​គ្នា នៅ​ដើមខែ​តុលា ខាងមុខនេះ៕